ឆ្កែមុខក្រញូវ កំពុងតែល្បីខ្លាំង លើបណ្តាញអ៊ិនធឺណេត!
បារាំង៖ សត្វឆ្កែមួយក្បាល កំពុងតែទទួលបាន ប្រជាប្រិយភាព យ៉ាងខ្លាំង នៅលើបណ្ដាញ អ៊ីនធឺណេត ដោយសារតែ មុខដ៏ក្រញូវ មិនដែលរីក របស់វា។
រូបភាព របស់សត្វឆ្កែតូចមុខក្រញ៉ូវ
តាមគេហទំព័របរទេសមួយ បានឲ្យដឹងថា សត្វឆ្កែតូចមុខក្រញូវ ដែលមានសម្បុរ ពណ៌ត្នោត មួយក្បាលនេះ ឈ្មោះថា Earl និងមានរហ័ស្សនាមថា "Earl the Grumpy Puppy" ជាប្រភេទកូនឆ្កែ Grumpy ដែលត្រូវបាន គេហៅថាជា ឆ្កែមុខក្រញូវ ជាងគេបំផុត ក្នុងពិភពលោក។
លោក Derek Bloomfield អាយុ២៥ឆ្នាំ រស់នៅក្នុងរដ្ឋ Lowa ដែលជាផ្នែកមួយ នៃប្រទេសបារាំង និងអេស្ប៉ាញ ជាម្ចាស់ឆ្កែ មុខក្រមូវ មួយក្បាលនេះ បានឲ្យដឹងថា កាលពីមួយខែមុន លោកបានថត និង ចែកចាយរូបភាព របស់សត្វឆ្កែ កូនកាត់ មុខក្រញូវនេះ រួចបង្ហោះទៅលើ បណ្តាញសង្គម នានា ដូចជា Reddit និង Imgur ជាដើម។ ជាមួយគ្នានេះដែរ អ្វីដែលលោក ទទួលបានមកវិញគឺ មានអ្នកចាប់អារម្មណ៍ និងគាំទ្រ យ៉ាងច្រើន រហូតដល់ជាង ៥១០០ដង និងមានអ្នកមើល ច្រើនជាង ២លានដង ឯណោះ។
ឥឡូវនេះ Earl កំពុងតែក្លាយទៅជា តារាល្បីទើបនឹងរះថ្មី នៅលើបណ្តាញសង្គម នានា ដោយមាន គណនីហ្វេសប៊ុក និងអ៊ិនស្តាក្រាម ផ្ទាល់ខ្លួនរបស់វា ទៀតផង។
ទោះបីជា មុខមាត់វា បែបនេះក្តី តែវាក៏ដូចជា សត្វឆ្កែទូទៅ ដទៃទៀតដែរ គឺវាចូលចិត្ត ការសប្បាយ ហើយវាតែធ្វើឲ្យគេ សើចសប្បាយ ដោយសារតែ មុខមាត់ ក៏ដូចជាលក្ខណៈ របស់វាផងដែរ។
នេះអាចចាត់ទុកថា ជាការបង្រៀនអ្នក កុំឲ្យវាយតម្លៃមនុស្ស តែសម្បកក្រៅ ផងដែរ៕
ប្រភព៖ បរទេស
ដោយ ឌី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!