សមត្ថកិច្ច ឆ្មក់ចូល បង្ក្រាបទីតាំង ហ្គេម បាញ់ត្រី តាមផ្លូវ២៧១ ឃាត់ខ្លួន អ្នកជក់គ្រឿងញៀន ១០នាក់

 
 

ភ្នំពេញ : លោក ប៉ុល និលឯក នាយរងការិយាល័យ ប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ បានបញ្ជាក់មុននេះថា នៅយប់ថ្ងៃ ទី៣១ ខែកក្កដា កម្លាំងរបស់លោក បានចុះទៅបង្ក្រាប ទីតាំង ហ្គេមបាញ់ត្រី មួយកន្លែង ស្ថិតនៅតាមផ្លូវលេខ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដោយឃាត់ខ្លួន ជនសង្ស័យ១០នាក់ មានស្រី២នាក់ ព្រមទាំងសម្ភារជក់មួយចំនួនទៀត។

លោក បានបញ្ជាក់ថា ជនសង្ស័យទាំងនេះ បានមកប្រមូលផ្តុំគ្នា ជក់គ្រឿងញន និងលេងហ្គេម នៅទីនេះ ជារៀងរាល់យប់ ហើយក្រោយ ការចាប់ខ្លួន ពួកគេត្រូវបានបញ្ជូន ទៅសូរនាំភ្លាមៗផងដែរ នៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការ តាមផ្លូវច្បាប់៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម