ទៅរកខ្យងមកធ្វើម្ហូប ត្រូវរន្ទះបាញ់ស្លាប់ចោល ប្រពន្ធនិងកូន៤នាក់ ឱ្យនៅកំព្រា
ខេត្តត្បូងឃ្មុំ ៖ ដោយសារតែជីវភាពក្រីក្រ បុរសម្នាក់ឈ្មោះ រស់ សុខុម អាយុ៥១ឆ្នាំ រស់នៅភូមិធ្នង់ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ បានចេញពីផ្ទះទៅ រកខ្យងយកមកធ្វើម្ហូប តែបែរជាត្រូវរន្ទះបាញ់ស្លាប់ យ៉ាងអណោចអធ័មបំផុត ។ ហេតុការណ៍នេះ កើតឡើងនៅចន្លោះម៉ោង១ និង៣០នាទីរសៀល ទៅម៉ោង៣រសៀល ថ្ងៃទី៣០ កក្កដា ២០១៥ ចំងាយប្រហែល ៥០០ម៉ែត្រពីភូមិ ។
លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាល ស្រុកត្បូងឃ្មុំបានប្រាប់ឲ្យដឹងថា បុរសខាងលើ បានចេញពីផ្ទះតែម្នាក់ឯង ដើរកាត់តាមវាលស្រែមួយ ទៅវាលស្រែមួយដើម្បីរកខ្ចង នៅកាលពីរសៀលថ្ងៃខាងលើ បន្ទាប់មកមេឃក៏បានបង្អុរភ្លៀងធ្លាក់ជាខ្លាំង ដោយមានផ្លេកបន្ទោរ ខ្វាត់ខ្វែងលើអាកាស ព្រមទាំង ផ្គររន្ទះទៀតផង ចៃដន្យបានបាញ់ត្រូវបុរសឈ្មោះ សុខុម ស្លាប់ដោយ មិនមានអ្នកណាដឹងឡើយ ។
លោកវរសេនីយ៍ត្រី ឡុង សារិន បន្តថា រហូតដល់វេលាម៉ោង៥ល្ងាច មិនឃើញប្តីត្រឡប់មកផ្ទះវិញ ក៏មានការសង្ស័យ ស្ត្រីជាប្រពន្ធឈ្មោះ ទេព សុខា រួមនឹងសមាជិកក្រុមគ្រួសារជាច្រើននាក់ បាននាំគ្នាចេញទៅតាមរក ក៏បានឃើញប្តីស្លាប់នៅវាលស្រែ ដោយមានស្នាមឆេះ រោលសក់ក្បាល និងមួកផ្នែកស្តាំ មានស្នាមផ្សែងរោល មួយចំហៀងខ្លួន ។
ជាមួយគ្នានោះដែរក៏បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់កម្លាំងសមត្ថកិច្ចចុះទៅ ពិនិត្យសពផងដែរ ហើយសមត្ថកិច្ចបានសន្និដ្ឋានថា បុរសនេះពិតជាបានស្លាប់ ដោយត្រូវរន្ទះបាញ់ស្លាប់ ពិតប្រាកដមែន ។ លោកអធិការរងនគរបាល ស្រុកត្បូងឃ្មុំបញ្ជាក់ថា សពត្រូវបានសាច់ញាតិ នាំយកមកផ្ទះរៀបចំ ធ្វើបុណ្យតាមប្រពៃណី ក្រោមសំឡេងទួញសោក របស់ប្រពន្ធ និងកូន៤នាក់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!