Tundra បុកម៉ូតូនៅ ផ្លូវជាតិលេខ៦អា បណ្តាលឱ្យ ស្លាប់ម្នាក់
រាជធានីភ្នំពេញ ៖ ជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុដោយសារ ត្រូវរថយន្ត១គ្រឿងម៉ាក Tundra បើកមកបុកម៉ូតូរបស់ខ្លួន កាលពីវេលាម៉ោង៣ និង៤០នាទីរសៀលថ្ងៃទី៣១ កក្កដា ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៦អា ត្រង់ចំណុចកែងផ្លូវលីយ៉ុងផាត់ ស្ថិតក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។
ប្រភពពី សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ ប៊ុនថាន អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិត្រពាំងត្រល់ ឃុំត្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ រីឯអ្នកបើករថយន្ត មានឈ្មោះ ឡាង ស៊ីណាត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅនៅ សង្កាត់ព្រែកលៀប ។
ប្រភពបានឱ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញ រថយន្ត១គ្រឿងម៉ាក Tundra ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-9839 ធ្វើដំណើរ ចូលទីក្រុងភ្នំពេញ ស្រាប់តែមកដល់ កន្លែងកើតហេតុ បានបុកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1K-2879 បើកបរក្នុងទិសដៅបញ្ច្រាស ទិសគ្នាដែលបានបត់ឆ្វេង ទៅខាងស្រុកមុខកំពូល បណ្តាលឱ្យម៉ូតូអូស ពីក្រោមឡាន រីឯអ្នកបើកបរម៉ូតូ ប៉ើងផ្លោងប្រហែល៣០ម៉ែត្រ ស្លាប់ភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួន និងដកហូតបានកាំភ្លើង អាកា១ដើមនៅក្នុងរថយន្តទៀតផង ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!