ជំងឺស្រ្តីកើតពិសជើង មកពីខេត្តត្បូងឃ្មុំ បានធូរស្រាលច្រើន ក្រោយការ ព្យាបាល ដោយយកចិត្តទុកដាក់ ពីគ្រូពេទ្យ
- លោកស្រី គង់ អំណត់ និងមិត្តភក្តិ ប្រមូលបានថវិកា ៣៦៥ដុល្លារ ឧបត្ថម្ភដល់ក្រុមគ្រួសារ ស្រ្តីរងគ្រោះ
ភ្នំពេញ៖ ស្រ្តីកម្មករសំណង់នៅខេត្តត្បូងឃ្មុំ កើតជំងឺ «ពិសធ្យូង» ស៊ីរូងអស់ជើងម្ខាង មកដល់ពេលនេះ ស្ថានភាព ជំងឺបានធូរស្រាលច្រើនហើយ បន្ទាប់ពីទទួលបានការព្យាបាល និងថែទាំយ៉ាង យកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យ កាល់ម៉ែតរយៈពេលប្រមាណ ១៤ថ្ងៃមកនេះ។
វេជ្ជបណ្ឌិតមន្ទីរពេទ្យកាលម៉ែត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ជំងឺរបស់អ្នកស្រី ស្រេង ស្រីអាង បានធូរស្រាលច្រើនហើយ ហើយឈានទៅរកការជាសះស្បើយទាំងស្រុង ក្នុងពេល ឆាប់ៗខាងមុខនេះ។
អ្នកស្រី ស្រេង ស្រីអាង អាយុប្រមាណជា ៤០ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ បានកើតជំងឺ ដែលអ្នកភូមិ ហៅថា «ពិសធ្យូង» ស៊ីរូងអស់ជើងម្ខាង ត្រឹមរយៈពេលត្រឹមតែ ២ខែប៉ុណ្ណោះ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ចែង ក្រុមការងារកាកបាទក្រហមកម្ពុជាភ្លាមៗ ឲ្យទៅទទួល យកស្រ្តីរងគ្រោះពីខេត្តត្បូងឃ្មុំ មកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានធានារ៉ាប់រងរាល់ថ្លៃព្យាបាល ព្រមទាំងបានផ្តល់ថវិកា ៥លានបន្ថែមទៀត សម្រាប់ការចាយវាយ របស់ក្រុមគ្រួសារអំឡុងពេល ស្រ្តីរងគ្រោះ សម្រាកព្យាបាលជំងឺ។
លោកវេជ្ជបណ្ឌិតមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ឲ្យដឹងថា វាជារឿងសំណាងមួយ ដែលអ្នកស្រី ស្រេង ស្រីអាង ត្រូវបានបញ្ជូនមកព្យាបាលទាន់ពេលវេលា បើទុកបណ្តែតបណ្តោយឲ្យកាន់តែយូរទៀត អាចមានគ្រោះថ្នាក់ដល់ អាយុជីវិតជាក់ជាមិនខាន។
ក្រៅពីការជួយសង្រ្គោះពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ហើយនោះ នៅមាន សប្បុរសជនក្នុង និង ក្រៅប្រទេស ដែលបានឃើញស្ថានភាពជំងឺរបស់ស្រី ស្រេង ស្រីអាង ហើយ កើតក្តីអាណិតអាសូរយ៉ាងខ្លាំង និងបាន ផ្តល់ប្រាក់ឧបត្ថម្ភជាបន្តបន្ទាប់។
អ្នកស្រី គង់ អំណត់ ម្ចាស់ហាងកែសម្ផស្ស «អូគីដេ» ស្ថិតនៅម្តុំប៉ុស្តិ៍សង្កាត់ជ័យជម្នះ ខាងក្រោយ ព្រះបរមរាជវាំង រួមនិងមិត្តភក្តិ ក៏បានប្រមែប្រមូលថវិកាគ្នា បានប្រមាណ ៣៦៥ដុល្លារ យកទៅជូនស្រ្តីរងគ្រោះ ដើម្បីដោះស្រាយ នូវបញ្ហាខ្វះខាតក្នុងជីវភាព។
សម្បុរសជន ដែលឧបត្ថម្ភថវិកាដល់អ្នកស្រី ស្រេង ស្រីអាង រួមមាន៖ អ្នកស្រី អ៊ុក ចំប៉ា និង លោក ឈីវ ណូរ៉ា, លោក អៀវ ប៊ុនវ៉េង, អ្នកស្រី លឹម ចាន់ណារី, ម្ចាស់ហាងលក់ខោអាវដាដា, អ្នកស្រី ស៊ុម ស៊ីថា, លោក សឿង ណារិទ្ធ និងអ្នកស្រី ហៃ សុខឃីម, លោកវេជ្ជបណ្ឌិត សំ សាយ, អ្នកស្រី ហាក់ វីរ៉ែន, អ្នកស្រី ស៊ឹម សេដ្ឋា និងអ្នក ស្រី យូ សុខឃីម។
ថវិការបស់អ្នកស្រី គង់ អំណត់ និងសប្បុរសជន ត្រូវបានលោក គឹម ចន្ថា អ្នកយកព័ត៌មាន មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលយកទៅ ប្រគល់ជូនដល់ដៃស្រ្តីរងគ្រោះ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃសុក្រ ទី៣១ ខែកក្កដា កន្លងទៅនេះ។
អ្នកស្រី ស្រេង ស្រីអាង និងស្វាមី លោក សុខ ស្រ៊ៀង បានថ្លែងថា ពួកគាត់គ្មានអ្វីឆ្លើយតប ទៅនឹងក្តីសណ្តោសប្រ ណី ដ៏ធំធេង របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត និងសប្បុរសជននោះទេ គឺមានតែម្រាមដៃដប់លើកឡើងប្រណមថ្លែងអំ ណរគុណ និងបួងសួរដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្បុរសជន ឲ្យបានជួបតែ សេចក្តីសុខសប្បាយ និងជោគជ័យគ្រប់ភារកិច្ច៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!