អ្នកលក់ ឱសថបុរាណម្នាក់ តូចចិត្តឪពុកម្តាយ ស្តីបន្ទោស ចងកធ្វើអត្តឃាត
ខេត្តត្បូងឃ្មុំ ៖ បុរសអ្នកលក់ ឱសថបុរាណម្នាក់ឈ្មោះ ម៉ាន ភារម្យ ហៅដូង អាយុ២៥ឆ្នាំ បានសំរេចចិត្ត គិតខ្លីចង កធ្វើអត្តឃាតនៅលើផ្ទះឈើ របស់ខ្លួនដោយសារតែតូចចិត្ត នឹងឪពុកម្តាយស្តីបន្ទោស ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើង នៅវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី២ សីហា ២០១៥ ស្ថិតនៅភូមិវាលខ្នាច ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។
លោកវរសេនីយ៏ត្រី ឡុង សារិន អធិការរងនគរបាល ស្រុកត្បូងឃ្មុំបានប្រាប់ឲ្យដឹងថា បុរសឈ្មោះ ដូង តែងតែចេញពីផ្ទះទៅលក់ឱសថបុរាណ ទៅតាមបណ្តាស្រុកឆ្ងាយៗ ដោយរយៈពេល៣-៤ថ្ងៃ ទើបត្រឡប់មកផ្ទះវិញម្តង បានប្រាក់គ្រាន់បើ សម្រាប់ផ្តត់ផ្គង់ជីវភាពគ្រួសារ ។ លោកបន្តថា រហូតមកដល់ព្រឹកថ្ងៃទី២ សីហា បុរសលក់ឱសថបុរាណរូបនេះបានឡើង ទៅលើផ្ទះយកខ្សែនីឡុង ពណ៌ខ្មៅប្រវែង១,៣០ម៉ែត្រទៅចងកនឹងធ្នឹម ដែលមានកំពស់២,៣០ម៉ែត្រពីរនាបផ្ទះ ជាហេតុបណ្តាលឲ្យស្លាប់ភ្លាមៗ សង្ស័យតូចចិត្តនឹង ឪពុកម្តាយស្តីបន្ទោសហើយមើលទៅ ។
បន្ទាប់មកក្មួយស្រីអាយុ៩ឆ្នាំ បានឡើងទៅលើផ្ទះឃើញ ទូរទស្សន៍បើកចោល តែមិនបាន ឃើញបុរសឈ្មោះ ដូង នោះទេ លុះពេលដែលដើរទៅអើតមើល ក្នុងបន្ទប់ស្រាប់តែឃើញបុរសនេះ ចងកធ្វើអត្តឃាតបង្កឲ្យ មានការភ្ញាក់ផ្អើលទៅដល់ សមាជិកក្រុមគ្រួសារ ។ ព្រមជាមួយនោះមន្ត្រីនគរបាលប៉ុស្តិ៍ បានរាយការណ៍ទៅជំនាញព្រហ្មទណ្ឌស្រុកចុះទៅពិនិត្យឃើញថា បុរសនេះពិតជាបានចងក ធ្វើអត្តឃាតពិតប្រាកដមែន ។
អ្នកស្រី ហ៊ាប ប៊ន់ អាយុ៥១ឆ្នាំ ត្រូវជាម្តាយរបស់បុរស រងគ្រោះខាងលើបានឲ្យដឹងថា នៅល្ងាចថ្ងៃទី១ សីហា ២០១៥ កូនប្រុស របស់គាត់ឈ្មោះ ដូង បានត្រឡប់មកពី លក់ឱសថបុរាណវិញ លុះនៅព្រឹកថ្ងៃទី២ សីហា ស្រាប់ តែកូនប្រុសមានទឹកមុខ ស្រងូតស្រងាត់ខុសពីធម្មតា គាត់មានបំណងនឹងយកទៅ ឲ្យព្រះសង្ឃស្រោចទឹករំដោះគ្រោះ តែមិនទាន់បានទៅភ្លាមៗនោះទេ ព្រោះតែជាប់រវល់ដើរ លក់នំអាកោនៅក្នុងភូមិ លុះពេលដែលមកដល់ផ្ទះវិញ កូនប្រុសបានចងក ធ្វើអត្តឃាតស្លាប់បាត់ទៅហើយ ។
ចំណែកប្រពន្ធ របស់បុរសខាងលើឈ្មោះ ងួន សុគា អាយុ២៣ឆ្នាំ បានឲ្យដឹងដែរថា នៅពេលមុនកើតហេតុនាងកំពុងតែអង្គុយ ចិតផ្លែម្រះដើម្បីធ្វើម្ហូប ប្តីរបស់នាងបានងូតទឹកនៅក្រោមផ្ទះ បន្ទាប់មកក៏បានឡើងទៅ លើផ្ទះថា ទៅមើលកីឡាកាស ក្នុងកម្មវិធីទូរទស្សន៍ ថែមទាំងបានបើក សំលេងឮទៀតផង ។ មួយសន្ធុះក្រោយ មកពេលដែលក្មួយស្រីឡើងទៅលើផ្ ទះស្រាប់តែឃើញប្តីរបស់គាត់បាន ចងកធ្វើអត្តឃាតបញ្ចប់ជីវិត នៅក្នុងបន្ទប់លើផ្ទះ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!