កម្លាំង​អាវុធ​ហត្ថ​ ឃាត់ខ្លួនបុរស​ម្នាក់​ សង្ស័យ​បាញ់បោះ ​ក្នុង​ជម្លោះ​ផឹក​ស៊ី​ កាល​ពី​យប់​មិញ​

 
 

ក្រុង​ប៉ោយ​ប៉ែត​ ៖ តាម​សេចក្តី​រាយការណ៍ ​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ម្នាក់​ត្រូវ​កម្លាំង ​កង​រាជ​អាវុធហត្ថ​ដេញ ប៉ផាប់​ចាប់​ពភីង ​ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង​ ជាង​៣​រសៀល ថ្ងៃ​ទី​២ សីហា នេះ​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ ប្រជា​ពលរដ្ឋ​នៅ​ចំណុច​ភូមិ​ប្រជា​ធម្ម​ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែត​។

ជន​សង្ស័យ​ដែល​សមត្ថ​កិច្ច​ ដេញ​ចាប់បាន​នេះ​ ត្រូវ​គេ​សង្ស័យ​ថា ជា​ជន​​​បង្ក​ដែល​ផ្ទុះ​អាវុធ​ ក្នុង​ជម្លោះ​ផឹក​ស៊ី​កាល​ពី​យប់​មិញ​ នៅ​ភូមិ​មិត្ត​ភាព​។

សេចក្តី​រាយការណ៍​បាន​បញ្ជាក់ថា កាល​ពី​ព្រឹក​មិញ​នេះ​សមត្ថ​កិច្ច​ បានតាម​ចាប់​ជន​សង្ស័យ​ម្តង​ហើយ​ តែ​ចាប់​អត់​បាន ទើប​តែ​មក​ដល់​ម៉ោង​នេះ​ ទើប​សមត្ថ​កិច្ច​ប្រទះ​ឃើញ​ជន​សង្ស័យ ​នៅ​ចំណុច​ខាងលើ​ក៏​ដេញ​ ចាប់​បាន​តែ​ម្តង តែ​គេ​នៅមិន​ទាន់​ដឹង​ថា ជន​នេះ​ជា​ជន​បង្ក​បាញ់​ បោះ​កាល​ពី​យប់​មិញ​ ឬក៏​យ៉ាង​ណា​ទេ ​៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម