ថ្ងៃអាទិត្យចុងសប្តាហ៍ គ្រោះថ្នាក់ ចរាចរណ៍ សម្លាប់មនុស្ស ៥នាក់ និងធ្វើឲ្យរបួស ៩នាក់

 
 

ភ្នំពេញៈ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ៨លើក យប់ ៥លើក, បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ (ប្រុស), របួសធ្ងន់ ៦នាក់ (ប្រុស) និងរបួសស្រាល ៣នាក់ (ប្រុស)។

យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើកនេះ បានបង្កឲ្យ ខូចខាត យានយន្តសរុប ១៥គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១២គ្រឿង, រថយន្តធុនតូច ២គ្រឿង និងយានផ្សេងៗ ១គ្រឿង ។

មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ រួមមាន ល្មើសល្បឿន ២លើក, ប្រជែងគ្រោះថ្នាក់ ៣លើក, ស្រវឹង ២លើក និងមិនគោរពសិទ្ធិ ១លើក ចំពោះអ្នកជិះម៉ូតូគ្រោះថ្នាក់ ដោយមិនបាន ពាក់មួក សុវត្ថិភាពចំនួន ១០នាក់ (យប់ ៧នាក់) ។

រថយន្ត ពិន័យសរុបចំនួន ៣៤១គ្រឿង (រថយន្តធំ ៨០គ្រឿង) ស្មើនឹង ៣៤១ករណី ល្មើសក្រដាស ស្នាមមាន ៣០១គ្រឿង ស្មើនឹង ៣០១ករណី, ចំពោះករណីល្មើសបច្ចេកទេស ៤០គ្រឿង ស្មើនឹង ៤០ករណី ដោយឡែក ម៉ូតូត្រូវបានពិន័យសរុបចំនួន ១.០៣០គ្រឿង ៕

 

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម