ណេសកាហ្វេរៀប ចំកម្មវិធី ប្រគុំតន្ដ្រី កក្រើកផ្សារទំនើប អ៊ីអន

 
 

ភ្នំពេញ៖ កាលពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៥ កន្លងទៅនេះ ក្រុមហ៊ុនចែកចាយ ផលិតផល Nestlé ដែលជា ក្រុមហ៊ុនផ្គត់ផ្គង់ ផលិតផល ឧបភោគបរិភោគធំជាងគេ នៅលើពិភពលោក បានរៀបចំ កម្មវិធី ប្រគុំតន្ដ្រីណេសកាហ្វេ យ៉ាងគគ្រឹកគគ្រេង បំផុត នៅ Lively Plaza ជាន់ផ្ទាល់ដីផ្សារ ទំនើបអ៊ីអនម៉ល។

កម្មវិធីប្រគុំតន្ដ្រី បានចាប់ផ្ដើមតាំងពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ១០យប់ ដោយមានការ ចូលរួមសម្ដែង ផ្ទាល់ពីសំណាក់ តារាសម្រៀងល្បីៗក្នុង ព្រះរាជាណាចក្រកម្ពុជា ដូចជា លោកហ្សូណូ កញ្ញាអ៊ីវ៉ា និងតារាចម្រៀងជាច្រើនរូប ទៀត ដែលញ៉ាំង បរិយាកាសក្នុង កម្មវិធីទាំងមូល ឲ្យកាន់តែ សប្បាយរីករាយ អ៊ូអរគគ្រឹកគគ្រេង ផ្អើលអស់អតិថិជន អាជីវករ និងប្រិយមិត្ដអ្នកគាំទ្រ ជាច្រើន កុះករ នាំគ្នា ឈូឆរ មើលកម្មវិធីនេះ ក្រោមស្នាមញញឹម និងទឹកមុខសប្បាយរីករាយបំផុត។


ជាពិសេសប្រិយមិត្ដ ទាំងអស់ដែលបានចូលរួម នៅក្នុងព្រឹត្ដិការណ៍ដ៏ មហាឡារិកនេះ មានឱកាសភ្លក់ណេស កាហ្វេ 3 in 1 ដ៏ឈ្ងុយឆ្ងាញ់ ទាំងក្ដៅ និងត្រជាក់ គ្រប់រសជាតិ ទាំងអស់ ដោយសេរី និង ឥតគិតថ្លៃ ព្រមទាំងទទួល បានកាដូជាច្រើន ទៀតពីការ លេងល្បែង កម្សាន្ដ របស់ណេសកាហ្វេ។ 

សូមបញ្ជាក់ថា ណេសកាហ្វេ 3 in 1 ប្រភេទក្ដៅមាន ៣រសជាតិគឺ ណេសកាហ្វេ Rich & Aroma ណេសកាហ្វេ Creamy Delight និងណេសកាហ្វេ Espresso Roast។ ចំណែក ណេសកាហ្វេកំប៉ុង ដែលកាន់តែត្រជាក់ មានរសជាតិ កាន់តែឈ្ងុយឆ្ងាញ់នោះ ក៏មានរសជាតិ ៣ផ្សេងគ្នាដែរ គឺ ណេសកាហ្វេ Latte ណេសកាហ្វេ Dark Roast និងណេសកាហ្វេ Espresso Roast៕



បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម