រោងភាពយន្តផ្លាទីនៀម ប្រមូលថវិកា ជូនពេទ្យ គន្ធបុប្ផាក្នុង ឱកាសគំរប់ ខួប ៤ឆ្នាំ
រោងភាពយន្តផ្លាទីនៀម មានកិត្តិយស សូមជម្រាបជូនលោក លោកស្រី អ្នកនាងកញ្ញា និងបណ្តា អ្នកគាំទ្ររោងភាពយន្តផ្លាទីនៀម ទាំងអស់ ឲ្យបានជ្រាបថា យើងខ្ញុំនឹងរៀបចំ កម្មវិធី គំរប់ខួប ៤ឆ្នាំ នាថ្ងៃទី ០៤ ខែសីហាខាងមុខនេះ នៅឯផ្សារទំនើប សុរិយា ជាន់ទី៥ និងរោងភាពយន្ត ផ្លាទីនៀម ខេត្តសៀមរាប។ កម្មវិធីនេះធ្វើឡើង ដើម្បីអបអរដល់ការដំណើរ ការរោងភាពយន្ត ផ្លាទីនៀម រយៈពេល ៤ឆ្នាំកន្លងមកនេះ។
ដើម្បីអបអរក្នុងការប្រារព្ធខួប៤ឆ្នាំ រោងភាពយន្តផ្លាទីនៀមនឹង ចាក់បញ្ចាំងខ្សែ ភាពយន្តហូលីវូដ រឿង Mission Impossible: Rouge Nation ចំនួន៤ លើក ក្នុងតម្លៃពិសេស។ តួយ៉ាង អតិថិជនចំណាយ អស់ត្រឹមតែ ៤ដុល្លារ តែប៉ុណ្ណោះ ក្នុងការជាវ សំបុត្រកុនពីរសន្លឹក ដើម្បីទស្សនា ខ្សែភាពយន្តរឿង Mission Impossible នេះ។ លើសពីនេះទៅទៀត អតិថិជនចំនួន ៤៤៤ នាក់ដំបូង នឹងឈ្នះនូវរង្វាន់ដ៏ ច្រើនសន្ធឹកសន្ធាប់ ដែលឧបត្ថម្ភ ដោយក្រុមហ៊ុន Smart Coca Cola Pepsi Co និង Philips។ ក្នុងនោះ រង្វាន់មានដូចជា៖ កាតទូរស័ព្ទSmart ដែលមានទឹកប្រាក់ ១ដុល្លារ ២ដុល្លារ បណ្តោងសោរ កូកាកូឡា កាបូបពេជនិច កូកាកូឡា កែវអាលុយមីញ៉ូម កែវវេទមន្ត គូប៉ុង កូកា និង ពោតលីង សំបុត្រកុន ទូរស័ព្ទដៃស្មាត ហ្វូនម៉ាក Philips S309 និង iPhone 6។ ការបញ្ចុះតម្លៃ និងរង្វាន់ នឹងផ្តល់ជូនតែចំពោះ ការជាវសំបុត្ររឿង Mission Impossible: Rouge Nation តែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ថវិការទាំងអស់ដែលទទួលបានពីការ លក់សំបុត្រកុន នាថ្ងៃគំរប់ខួប៤ឆ្នាំនេះ នឹងត្រូវបរិច្ចាគទៅឲ្យមន្ទីរពេទ្យ គន្ធរបុប្ជា។ រោងភាពយន្តផ្លាទីនៀម តែងតែជូយ លើកកំពស់ វិស័យអប់រំនិង សុខាភិបាលតាមរយៈកម្មវិធី សប្បុរសធម៌ផ្សេងៗ ដូចជាការ ប្រមូលមូលនិធិ ជួយដល់កុមារកំព្រា នៅខេត្តកំពង់ស្ពឺ មូលនិធិជូនដល់អង្គការបណ្តាញ ទូរស័ព្ទជំនួយ កុមារកម្ពុជា និងមូលនិធិជួយដល់ ប្រជាជន នេប៉ាល់តាមរយៈអង្គការ ActionAid ជាដើម។
អាសយដ្ឋាន៖ ផ្សារទំនើបសូរិយា ជាន់ទី៥ ផ្លូវលេខ ៦៣ រាជធានីភ្នំពេញ កម្ពុជា
ទំនាក់ទំនងលេខទូរសព្ទ 096 8 168 168/077 666 310 វេបសាយ www.platinumcineplex.com.kh
បញ្ចូលអត្ថបទដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!