អាងហែលទឹក សណ្ឋាគារ «OC អូរឈើទាល» ឆក់យកជីវិត កុមារាជនជាតិចិនម្នាក់ កាលពីម្សិលមិញ
ព្រះសីហនុ៖ កុមារាជនជាតិម្នាក់ មានអាយុទើប ៥ឆ្នាំ បានស្លាប់ បាត់បង់ជីវិត ដោយសារលង់ទឹក ក្នុងអាងហែល ទឹក នៅសណ្ឋាគារ «OC អូរឈើទាល» ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៥។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា កុមារារងគ្រោះ មានឈ្មោះ HSU HSUAN CHENG ។ បើតាមសមត្ថកិច្ច បាន ឲ្យដឹងថា កាលពីថ្ងៃម្សិលមិញនេះ កុមារារងគ្រោះ និង ក្រុមគ្រួសារបានទៅ ជួលសណ្ឋាគារ «OC អូរឈើទាល» ស្នាក់នៅ ដើម្បីដើរកម្សាន្ត ក្នុងខេត្តព្រះសីហនុ។
លុះដល់វេលាម៉ោង ១រសៀលកុមាររងគ្រោះ បានចុះងូតទឹកនៅ ក្នុងអាងហែលទឹក ហើយក៏បណ្តាល ឲ្យលង់ទឹកតែ ម្តង។ ក្រោយកើត ហេតុភ្លាមៗក្រុមគ្រួសារ បានព្យាយាមបញ្ជូនទៅ សង្រ្គោះនៅមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ តែ ជាអកុសលកុមារ រងគ្រោះបានស្លាប់ បាត់បង់ជីវិត ទៅហើយ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!