ម្តាយស្តីបន្ទោសកូនស្រី អាយុទើប ៦ឆ្នាំ ខ្លាចរហូតលុតជង្គង់សុំទោស ២០ដង (មានវីដេអូ)

 
 

ចិន៖ ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានលុតជង្គង់សំពះសុំទោស ម្តាយរបស់នាង លើសពី ២០ដង លើផ្លូវសាធារណៈដោយសារតែ នាងហាត់លេងកីឡាវាយសី មិនបានល្អ តែប៉ុណ្ណោះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង លើដងផ្លូវមួយ ​នៅខាងក្រៅមជ្ឈមណ្ឌលកីឡា ទីក្រុងហុងកុង ដែលសកម្មភាពនេះ ត្រូវបានសិស្សសាលាម្នាក់ មាននាមត្រកូល Zheng ថតបាន និងបង្ហោះចូលក្នុងបណ្តាញសង្គម។

តាមការបរិយាយ ក្នុងវីដេអូ របស់ Zheng បានរៀបរាប់ថា ស្ត្រីជាម្តាយខឹងយ៉ាងខ្លាំង ពេលកូនស្រី អាយុ៦ឆ្នាំ ហ្វឹកហាត់ លេងកីឡាវាយសី មិនបានល្អ។ នៅពេលស្ត្រីជាម្តាយ ជូនកូនចេញពីសាលា បានស្រែកស្តីបន្ទោសខ្លាំងៗនិងប្រាប់កូនស្រី កុំឲ្យត្រលប់ទៅផ្ទះជាមួយទៀតផង។ ភ្លាមៗក្មេងស្រីនោះ លុតជង្គង់ចុះ រួចចាប់ផ្តើមអង្វរសុំទោស ម្តាយរបស់នាង​ ដោយបាននិយាយថា “ខ្ញុំដឹងខុសហើយ  ខ្ញុំសូមទោស”  ។ កុមារ Zheng បានរៀបរាប់បន្ថែមថា ក្នុងហេតុការណ៍នេះ មានអ្នកដំណើរឆ្លងកាត់ ព្យាយាមប្រាប់ដល់ស្ត្រីជាម្តាយរូបនោះ ឲ្យឈប់ស្តីបន្ទោសកូនស្រីនាងដែរ ប៉ុន្តែ​នាងមិនស្តាប់នរណាទាំងអស់ និងនៅតែបន្តស្តីបន្ទោសដដែល។ ក្រោយពីក្មេងស្រី បានលុតជង្គង់លើសពី ២០ដង ទើបស្ត្រីម្តាយ ដ៏កាចឆ្នាស់រូបនេះ យល់ព្រមនំាកូនទៅផ្ទះ។

គួរបញ្ជាក់ដែរថា សកម្មភាពក្នុងវីដេអូឃ្លីបនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួន មិនពេញចិត្តនឹង ការអប់រំរបស់ស្ត្រីជាម្តាយរូបនេះ និងបានរិះគន់ថា បើទោះបីជាកូនប្រព្រឹត្តខុសយ៉ាងណា មិនគួរស្តីបន្ទោសកូន នៅតាមផ្លូវទីសាធារណៈបែបនោះដែរ៕

មើលវីដេអូបង្ហាញ ពីសកម្មភាព ខាងក្រោម៖

ប្រភព shanghaiist

ដោយ៖ ទីន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម