សមាជិក ក្រុមម៉ូតូធំម្នាក់ ស្លាប់ បាត់បង់ជីវិត កាលពីម្សិលមិញ ខណ:ម៉ូតូ ចូលក្រោម ឡានក្រុង!
កំពង់ឆ្នាំង៖ សមាជិកក្រុមម៉ូតូធំ ETFម្នាក់ បានស្លាប់បាត់បង់ជីវិត កាលពីម្សិលមិញ វេលាម៉ោង ៦ល្ងាច ក្នុងពេល ធ្វើដំណើរទៅកាន់ ខេត្តកំពង់ឆ្នាំង។
យោងតាមបណ្តាញទំនាក់ទំនងសង្គម (Facebook) បានបង្ហោះ និងចែកចាយរូបថត គ្រោះថ្នាក់ ចរាចរណ៍ ប៉ុន្មានសន្លឹក របស់សមាជិកក្រុមម៉ូតូធំ ETF ម្នាក់ មានឈ្មោះ ក្នុងគណនី ហ្វេសប៊ុកថា Cartoon ETF ដែលបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ។
តាមរយ:រូបថត គេឃើញ ម៉ូតូធំរបស់ជនរងគ្រោះ ចូលក្រោមឡានក្រុង របស់ក្រុមហ៊ុនពន្លឺអង្គរខ្មែរ ស្របពេល ដែលមេឃ បាននឹងកំពុងបង្អុលយ៉ាងសស្រាក់សស្រាំ នៅកន្លែងកើេតហេតុ។ ក្នុងនោះដែរ គេឃើញ ក្រុមមិត្តភក្តិ ជនរងគ្រោះ ចុះទៅជួយមើល និងសង្គ្រោះផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា មិនទាន់មានប្រភពព័ត៌មាន អាចបញ្ជាក់បានច្បាស់ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយរបៀបណា នៅឡើយទេ។
ការស្លាប់របស់សមាជិក ក្រុមម៉ូតូ ETF រូបនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន បង្ហាញអារម្មណ៍ក្តុកក្តួល និងសោកសង្រេងយ៉ាងខ្លាំង៕
ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍ របស់សមាជិកម្នាក់ក្រុមម៉ូតូធំETF
រូបថតគាត់កាលនៅរស់
ប្រភព៖ ហ្វេសប៊ុក
ដោយ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!