ឃុំខ្លួនយុវជន៦នាក់ ពាក់ព័ន្ធករណី ចាប់រំលោភសេពសន្ថវៈ បូកស្ត្រីម្នាក់ រួចសម្លាប់យក សពរុំក្នុងអង្រឹង ទៅបោះចោលនៅ ក្នុងដីឡូត៍ មួយកន្លែង ក្បែរវត្តអង្គតាមិញ

 
 

ភ្នំពេញ ៖  ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ ទី ៣ ខែ សីហា ឆ្នាំ ២០១៥ បានចេញដីកាឃុំខ្លួន យុវជន ជាប់ចោទជន ៦នាក់ ពីបទ « ឃាតកម្មដោយមាន ទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ»  តាម មាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ ជាប់ពាក់ព័ន្ធនឹង ករណីចាប់រំលភសេព សន្ថវៈបូកស្ត្រីម្នាក់ បានសម្រេចម្នាក់ម្តងៗ រួចសម្លាប់ នាងចោល យកសពរុំ ក្នុងអង្រឹង ទៅបោះចោលនៅ ក្នុងដីឡូត៍មួយកន្លែង ក្បែរវត្តអង្គតាមិញ ស្ថិតនៅក្នុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលសប្តាហ៍មុន។

មន្ត្រីនគរបាល ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនត្រូវចោទទាំង ៦នាក់នេះ មានឈ្មោះ ទី១ ឈ្មោះ ជិន ណាវី អាយុ២៩ឆ្នាំ មុខរបរកម្មករ សំណង់ , ទី២ ឈ្មោះ អៀម ឡុច អាយុ២០ឆ្នាំ, ទី ៣ ឈ្មោះ ខាត់ សួរ អាយុ១៧ឆ្នាំ, ទី៤ ឈ្មោះ ណាង ណាវី អាយុ១៩ឆ្នាំ, ទី៥ ឈ្មោះ មឿន ខី អាយុ២០ឆ្នាំ និង ទី ៦ ឈ្មោះ ម៉ម វណ្ណាន អាយុ២០ឆ្នាំ។ ជនសង្ស័យ ទាំង ៦នាក់នេះ គឺ ជាកម្មករសំណង់ និងស្នាក់នៅក្នុងការដ្ឋាន សំណង់ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ 

ជនសង្ស័យខាងលើ អាចប្រឈមនឹងការជាប់ពន្ធនាគារ អស់មួយជីវិត ប្រសិន បើតុលាការ រកឃើញ ពីពិរុទ្ធភាព របស់ពួកគេ ដូចការ ចោទប្រកាន់នោះ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម