ក្មេងប្រុស អាយុ១០ឆ្នាំ ចេះរកលុយ ក្នុងហេតុផល មិនគួរឲ្យជឿ!

 
 

ចិន៖ វិស្សមកាលរដូវក្តៅ បានមកដល់ ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ បានក្រាលកម្រាល លក់ឥវ៉ាន់កំប៉ិកកំប៉ុក តាមចិញ្ចើមផ្លូវ ក្រោមកំដៅថ្ងៃ ដែលផ្ទុយពីក្មេងៗខ្លះ កំពុងលេងហ្គេម និងគេងមើលទូរទស្សន៍ នៅឯផ្ទះ។

ក្មេងប្រុសអាយុ ១០ឆ្នាំ ម្នាក់ឈ្មោះ Ge Weiye ជាសិស្សថ្នាក់ទី៣ នៅសាលាបឋមសិក្សា Jiangning ស្ថិតក្នុងក្រុងណានជីង បានក្រាលកម្រាល លក់ឥវ៉ាន់កំប៉ិកកំប៉ុក នៅតាមចិញ្ចើមផ្លូវ បានធ្វើឲ្យមនុស្សម្នា ចាប់អារម្មណ៍យ៉ាងខ្លាំង។

នៅលើកៅអីតូចមួយ Weiye បានស្រែកអំពាវនាវលក់ សៀវភៅចាស់ៗ ប្រដាប់ប្រដាក្មេងលេង និងនំនែកបន្តិចបន្តួច ដោយឥរិយាបថដូចជា អ្នកជំនួញពិតប្រាកដម្នាក់ ដែលទង្វើនេះ បានទាក់ទាញ ចំណាប់អារម្មណ៍ ពីអ្នកដំណើរជាច្រើន ដែលបានដើរកាត់ទីនោះ។

អតិថិជនរបស់ Weiye ម្នាក់ បានប្រាប់ឲ្យដឹងថា ក្មេងម្នាក់នេះគឺមាន សំដីសមរម្យ និងពូកែក្នុងការចរចាណាស់ មិនតែប៉ុណ្ណោះ គេនឹងសូត្រកំណាព្យ រជ្ជកាលថាង ឲ្យអ្នកទិញស្តាប់ទៀត ប្រសិនបើអ្នកណា ទិញឥវ៉ាន់របស់គេ ដោយតំលៃខ្ពស់មួយ។ 

ក្មេងប្រុស Ge Weiye រស់នៅក្នុងគ្រួសារសាមញ្ញមួយ ដែលមានជីតា ជាកម្មករអនាម័យម្នាក់។ អ្នកជិតខាងបាន ប្រាប់ឲ្យដឹងថា Weiye ជាក្មេងចេះគិត វែងឆ្ងាយណាស់។ ហើយកាលដែលក្មេងប្រុស Weiye សម្រេចចិត្តរកប្រាក់ដូចនេះ ព្រោះគេមានអារម្មណ៍ថា ជីតារបស់ខ្លួនធ្វើការហត់ខ្លាំង និងធ្វើក្រោមកំដៅថ្ងៃផង ដូច្នេះហើយទើបគេ សំរេចចិត្ត លក់ឥវ៉ាន់បន្តិចបន្តួច នៅតាមចិញ្ចើមផ្លូវ ដើម្បីបានប្រាក់ ទិញភេសជ្ជៈ និងឪឡឹក ជូនជីតារបស់ខ្លួន៕

ប្រភព peoplecn

ដោយ លូហាន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម