អ្នកគាំទ្រក្រុមកីឡាករស្វាយរៀង FC ផ្ទុះជម្លោះ ជាមួយអ្នកគាំទ្រ ក្រុមកីឡាករបាល់ ទាត់ភ្នំពេញក្រោន
ខេត្តស្វាយរៀង ៖ មានជម្លោះមួយប្រាវបានកើតឡើង រវាងអ្នកគាំទ្រ ក្រុមកីឡាករ បាល់ទាត់ ស្វាយរៀងអេហ្វស៊ី និងអ្នកគាំទ្រក្រុម កីឡាករបាល់ទាត់ ភ្នំពេញក្រោន ខណៈកំពុងប្រកួត នៅចុងម៉ោងប្រមាណ ជា៥នាទីចុងក្រោយ ស្រាប់តែផ្ទុះ ជម្លោះឈ្លោះ ប្រកែកគ្នារហូតបង្ក ហិង្សាវាយតប់គ្នាធ្វើឲ្យ ផ្អើលពេញទីលាន កីឡដ្ឋានខេត្ត ហើយកីឡាករទាំងពីរក្រុម ដែលកំពុង ប្រកួតនោះ ក៏រត់ចេញពី ទីលានប្រកួតដើម្បី ទៅជួយគ្នា ភ្លាមៗនោះ លោកអាជ្ញាកណ្តាលក៏ប្រកាស បិទការប្រកួត មុនម៉ោងតែម្តង កាលពីវេលាម៉ោង ៧និង៤០នាទីយប់ថ្ងៃទី៥ សីហា ២០១៥ នៅទីលានកីឡដ្ឋានខេត្ត ស្ថិតនៅ ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។ លទ្ធផលនៃការ ប្រកួត គឺក្រុមភ្នំពេញក្រោន ឈ្នះ ក្រុមស្វាយរៀងអែហ្វស៊ី (៣ទល់១) ។
មន្ត្រីកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា ការប្រកួតបាល់ទាត់ រវាង ក្រុមខ្លាំងទាំង២ គឺម្ចាស់ផ្ទះ ស្វាយរៀងអែហ្វស៊ី និងក្រុមជើងឯក ភ្នំពេញក្រោន ក្នុងការប្រកួត ចុងក្រោយ ប្រចាំជុំទី១ នៃពានរង្វាន់បាល់ ទាត់ក្របខ័ណ្ឌ មិត្តហ្វូនខេមបូឌានលីក ២០១៥ នៅល្ងាចថ្ងៃទី៥ សីហា កន្លងទៅនេះ លើទីលាន កីឡដ្ឋានខេត្តស្វាយរៀង ។
យោងតាមព័ត៌មានបឋមពីអ្នកគាំទ្រម្នាក់នៅទីលានប្រកួតផ្ទាល់ បាននិយាយថា ហេតុការណ៍កើត ចេញពីការឌឺដងដាក់គ្នាពីក្រុមភ្ញៀវ ភ្នំពេញក្រោន ក្រោយពេលក្រុម ខ្លួនទាត់បាល់ បញ្ចូលទីក្រុមម្ចាស់ផ្ទះ ស្វាយរៀងអែហ្វស៊ីបាន១គ្រាប់ក្នុង តង់ទី១ ឯក្រុមកីឡាករ ម្ចាស់ផ្ទះក៏ស៊ុត ចូលបាន១ គ្រាប់វិញដែរ ។
ចូលតង់ទី២ ក្រុមកីឡាករភ្នំពេញក្រោនបានស៊ុតបញ្ចូលទីបន្ថែម២ គ្រាប់ទៀត ធ្វើឱ្យអ្នក គាំទ្រក្រុមភ្នំពេញក្រោន ស្រែកហ៊ោកញ្ច្រៀវ និងនិយាយឌឺដង វាយប្រហារពាក្យ សម្តីទៅអ្នក គាំទ្រក្រុមកីឡាករ ស្វាយរៀង ទើបផ្ទុះជាជម្លោះរហូតឈាន ដល់ប្រើអំពើហិង្សា តែម្តង ត្រូវបានកង រាជអាវុធហត្ថឈរ ការពារជួយ អន្តរាគមន៍ទាន់ពេល ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!