ចូលរួមពិធីសម្ពោធ Galaxy Tab S2 ទាំងអស់គ្នា! ជាវ Tab S2 ថែមកាស Bluetooth ឆ្នាំងសាកចល័ត និងឱកាស ឈ្នះ Galaxy S6

 
 

ក្រោយពីមានការទន្ទឹងរង់ចាំយ៉ាងអន្ទះសារបស់អ្នកគាំទ្រអស់ ជាច្រើនខែមក ទីបំផុត ក្រុមហ៊ុន សាមសុង បានប្រកាសថ្ងៃ សម្ពោធលក់ Galaxy Tab S2 ជាផ្លូវការ នៅកម្ពុជា នៅថ្ងៃទី9 សីហា ឆ្នាំ2015 ដែលនឹងមាន ការចូលរួមពីតារាចម្រៀងដ៏ ល្បីល្បាញ កញ្ញា ឱក សុគន្ធកញ្ញា ផងដែរ នៅហាងទំនើប សាមសុង អប្សរា ដែលមានទីតាំងនៅ  ផ្ទះលេខ48-50 ផ្លូវនេរុ ចំងាយប្រមាណ 100ម៉ែត្រ  ខាងជើងផ្សារដេប៉ូ ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងប្រព្រឹត្តទៅជាមួយនឹងការផ្តល់ជូនយ៉ាងសន្ធឹកសន្ធាប់។ រាល់ការជាវ​ Galaxy Tab S2 មួយគ្រឿង នឹងទទួលបានការ ថែមជូនកាស Bluetooth តម្លៃ $59 មួយ និងឆ្នាំងសាកថ្ម ចល័តតម្លៃ $60 មួយភ្លាមៗ ដោយឥតគិតថ្លៃ   ព្រមទាំង ឱកាសឈ្នះ រង្វាន់ទូរស័ព្ទ Galaxy S6 ចំនួន2 រង្វាន់ផងដែរ នៅថ្ងៃសម្ពោធ ចាប់ពីម៉ោង 9 ដល់ម៉ោង 11 និង 30 នាទី ព្រឹក។

តាមរយៈលោក ឆែ សុខឡេង ប្រធានផ្នែកផ្សព្វផ្សាយរបស់ក្រុមហ៊ុន សាមសុង អេឡិចត្រូនិច ប្រចាំនៅកម្ពុជា បានឲ្យដឹងថា « Galaxy Tab S2 មិនត្រឹមតែជាថែបប្លែតរាងស្តើង ហើយស្រាលបំផុត ប៉ុណ្ណោះទេ ថែមទាំង មានភ្ជាប់មុខងារប្រតិបត្តិការការងារលឿន និងកាន់តែមានភាព ងាយស្រួលក្នុងការអាន និង ទស្សនា ។»



គួររំលឹកថា Galaxy Tab S2 ត្រូវបានបង្ហាញរូបរាងពិត កាលពីពាក់កណ្តាល ខែកក្កដាថ្មីៗនេះ ដែលទទួលចំណាប់អារម្មណ៍យ៉ាង ខ្លាំងនៅទូ ទាំងពិភពលោក។ វាបានបង្ហាញខ្លួន ជាមួយនឹង កម្រាស់ ស្តើងបំផុត 5.4 ម.ម និងទំហំអេក្រង់ពីរ គឺ 8 អ៊ីញ និង 9.7 អ៊ីញ។ ចំពោះ Resolution របស់ Tab S2 ទាំងពីរ មានទំហំ 2,048 X 1,536 pixels ។

ចំពោះសំបករបស់ Tab S2 ស្រោបដោយលោហៈស្រាល និងស្តើង ប៉ុន្តែ រឹងមាំគួរឲ្យ ទុកចិត្តបំផុត។ Home Button របស់វា ស្រោបដោយ លោហៈ និងបំពាក់ដោយមុខ ងារស្គេនម្រាម Fingerprint Sensor ។ លោកសុខឡេង ជឿជាក់ថា Samsung Galaxy Tab S2 គឺជា Tablet ដែលផ្តល់នូវ ទំនុកចិត្តខ្ពស់ បំផុត ក្នុងការផ្តល់នូវ សមត្ថភាពប្រតិបត្តិការដ៏ពេញលេញ មួយដល់អតិថិជន និងអាចយក តាមខ្លួនហើយ ធ្វើការបានគ្រប់ទីកន្លែង។ 

ដូច្នេះ តើអ្នកបានត្រៀមខ្លួនហើយឬនៅ ក្នុងការក្លាយខ្លួនជាម្ចាស់ Tab S2 ដំបូងគេ នៅកម្ពុជា? កុំឲ្យឱកាសដ៏ល្អនេះរំលងហួសឲ្យសោះ ជាមួយនឹងការ ផ្តល់ជូនដ៏ សន្ធឹកសន្ធាប់នេះ។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd៖ គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោក ផ្នែកបច្ចេកវិជ្ជា ដោយផ្តល់លទ្ធភាពថ្មីៗជូន មនុស្សគ្រប់រូប គ្រប់ទី កន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញ ឥតឈប់ឈរ យើងកំពុងតែផ្លាស់ ប្តូរឲ្យកាន់តែ ប្រសើរ​ឡើង​ នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ដោយប្រើប្រព័ន្ធអគ្គិសនី និងប្រព័ន្ធ  LED។ យើងមានបុគ្គលិក ចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយ​ មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារ អាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com

 បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម