អាយុមិនទាន់អស់! ដើរផុត កន្លែងចាំឡានក្រុងភ្លាម រថយន្ត១ គ្រឿងមក បុកទីនោះ យ៉ាងពេញទំហឹង (មានវីដេអូ)
អង់គ្លេស៖ បុរសជាអ្នកថ្មើរជើងម្នាក់ មានសំណាង បានរួចផុតពីសេចក្តីស្លាប់ ក្រោយពេលដែលរូបគាត់បានដើរចេញផុតពីចំណតរង់ចាំឡានក្រុងមួយកន្លែង នៅទីក្រុងឡុងដ៍ តែប៉ុន្មានវិនាទីប៉ុណ្ណោះ មុនពេលដែលរថយន្ត Range Rover មួយគ្រឿង បានទៅបុកទីនោះ យ៉ាងពេញទំហឹង។
រូបភាពបុរសម្នាក់កំពុងឈររង់ចាំឡានក្រុម
បើយោងតាមកាមេរ៉ាសុវត្ថិភាព គេឃើញបុរសខាងលើ ឈររង់ចាំនៅចំណតឡានក្រុង ដែលស្ថិតនៅលើផ្លូវ Kings land កាលពីព្រឹកថ្ងៃសៅរ៍កន្លងទៅ ក៏ប៉ុន្តែ នៅពេលដែលរូបគាត់ សម្រេចចិត្តដើរចេញទៅ មិនបានប៉ុន្មានវិនាទីផងស្រាប់តែមានរថយន្ត Range Rover ពណ៌.ស មួយគ្រឿង បោះពួយយ៉ាងលឿន បុកទីនោះ ដែលធ្វើឲ្យរថយន្ត ខូច ខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើង ដោយសារតែ រថយន្ត Range Rover ព្យាយាមជិះវ៉ារថយន្តពណ៌ខ្មៅ មួយគ្រឿងផ្សេងទៀតរហូតធ្វើឲ្យ បាត់បង់ម្ចាស់ការ ហើយជ្រុលទៅបុកបង្គោលភ្លើង នៅកន្លែងរង់ចាំឡានក្រុងតែម្តង។ យ៉ាងណាក៏ដោយ មិនមាននរណាម្នាក់រងរបួស ដោយសារគ្រោះថ្នាក់នេះឡើយ ហើយអ្នកបើកបររថយន្ត ក៏ត្រូវបានជួយ សង្គ្រោះ ដោយអ្នកដំណើរដែលដើរកាត់ នោះផងដែរ៕
គាត់បានសំរេចចិត្តដើរទៅកាន់ចំណតមួយផ្សេងទៀត
រថយន្តមួយគ្រឿងបានមកបុកទីនោះយ៉ាងពេញទំហឹង តែប៉ុន្មានវិនាទីប៉ុណ្ណោះមុនបុរសរូបនោះចេញផុត
អ្នកដំណើរកំពុងជួយសង្គ្រោះអ្នកនៅក្នុងរថយន្ត
ប្រភព៖ បរទេស
ដោយ៖ រ័ត្ន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!