ឱក សុគន្ធកញ្ញា៖ «Galaxy Tab S2 ពិតជា Tablet គ្មានគូប្រៀប»
រាជធានីភ្នំពេញ៖ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្តា អ្នកប្រើប្រាស់ ថែបប្លែត ត្រកូល Galaxy ស៊េរីចុងក្រោយរបស់ សាមសុង បានដាក់សម្ពោធលក់ជាផ្លូវការ យ៉ាងជោគជ័យ កាលពីព្រឹកថ្ងៃទី 9 សីហា នៅហាង ទំនើប សាមសុង អប្សរា នៅផ្លូវនេហ៍រុ ប្រមាណ 100 ម៉ែត្រ ខាងជើង ផ្សារដេប៉ូ។
ព្រឹត្តិការណ៍ដ៏រំជើបរំជួលនេះ បានប្រព្រឹត្តទៅ ដោយមានការចូលរួមពី តារាចម្រៀង ដ៏ល្បីល្បាញគឺ កញ្ញា ឱក សុគន្ធកញ្ញា ព្រមទាំង អតិថិជនជាច្រើន ដែលរង់ចាំទទួលការ ផ្តល់ជូនយ៉ាងពិសេស សម្រាប់ការជាវ Galaxy Tab S2 ក្នុងពេល សម្ពោធនេះ។
រាល់អតិថិជនដែលបានជាវ Galaxy Tab S2 ក្នុងពេលសម្ពោធនេះ សុទ្ធតែ បានទទួល កាស Bluetooth តម្លៃ 59$ មួយ និងឆ្នាំងសាកថ្ម ចល័តតម្លៃ 60$ មួយ ដោយឥតគិតថ្លៃ ព្រមទាំងទទួល បានប័ណ្ណផ្សងសំណាង ដើម្បីឈ្នះ Samsung Galaxy S6 ផងដែរ។
លោក ឌី វង្សនាគ ម្ចាស់ហាងលក់ទូរស័ព្ទដៃអប្សរា បានមានប្រសាសន៍ថា ការផ្តល់ជូន ពិសេសនេះធ្វើឡើង ដើម្បីអបអរសាទរ ដល់ការសម្ពោធ លក់ជាផ្លូវការនូវ Galaxy Tab S2 ក៏ដូចជា ការសម្ពោធ សាខាហាងលក់ទូរស័ព្ទថ្មីនេះផង «អតិថិជនដែលទិញ Galaxy Tab S2 ក្នុងថ្ងៃនេះ អត់ខាតទេ ព្រោះការសម្ពោធ Galaxy Tab S2 នេះធ្វើឡើងស្របគ្នាជាមួយ ថ្ងៃសម្ពោធហាងថ្មី របស់យើង »។ លោកបានបន្ថែមថា៖ «យើងក៏បានទទួល ការកក់ទុក ជាមុននូវ Galaxy Tab S2 ជាច្រើនគ្រឿង តាំងពីប្រមាណ ជាងមួយសប្តាហ៍ មុនពេលដែល Galaxy Tab S2 ចូលមកដល់កម្ពុជា»។
លោក ទីវ រ៉ាវុឌ្ឍ ដែលបានក្លាយជាម្ចាស់ Galaxy Tab S2 ដំបូងគេនៅ កម្ពុជា បានឲ្យដឹងថា «ខ្ញុំរំភើបចិត្ត យ៉ាងខ្លាំង ព្រោះមិន នឹកស្មានថា ខ្ញុំជាអតិថិជនទី1សោះ។ សម្រាប់ខ្ញុំផ្ទាល់ អ្វីដែលខ្ញុំ ចាប់អារម្មណ៍ បំផុតទៅលើ Tab S2 គឺរាងដ៏ ស្រស់ស្អាត ស្តើង ស្រាល និង រូបភាពភ្លឺច្បាស់ ដែលធ្វើឲ្យយើង កាន់តែមានទំនុកចិត្ត ក្នុងការអាន និងទស្សនា ព្រមទាំង មាន Fingerprint Sensor ដើម្បីរក្សាទិន្នន័យ ឲ្យកាន់តែមាន សុវត្ថិភាព»។
ចំណែក លោក ហេង ឡង់ឌី អ្នកដែលបានឈ្នះរង្វាន់ទូរស័ព្ទដៃ Samsung Galaxy S6 ពីការជាវ Galaxy Tab S2 បាននិយាយទាំង រំភើបថា «ខ្ញុំមិនដែល នឹកស្មានថា ខ្ញុំបាន ទទួលរង្វាន់ ទូរស័ព្ទទំនើប (Galaxy S6) នេះសោះ។ ខ្ញុំពេញចិត្តគ្រប់ ផលិតផលរបស់ សាមសុង ព្រោះវាមាន គុណភាពល្អ ហើយប៉ុន្មានឆ្នាំ ចុងក្រោយនេះ ការ Design របស់វា កាន់តែស្អាតគួរឲ្យ ចាប់អារម្មណ៍បំផុត»។
កញ្ញា ឱក សុគន្ធកញ្ញា តារាចម្រៀងដ៏ល្បីល្បាញ បានបង្ហាញចំណាប់អារម្មណ៍ថា «ខ្ញុំមានក្តី រំភើបរីករាយបំផុត ដោយបានចូល រួមក្នុងកម្មវិធី សម្ពោធផលិតផល Galaxy Tab S2 ដែលជាថែបប្លែត ទំនើបចុងក្រោយ ជាមួយនឹងភាពស្តើង និងទម្ងន់ស្រាល ដោយភ្ជាប់ជាមួយមុខងារ កាន់តែសម្បូរបែប ពិសេសបំផុត សម្រាប់ការអាន និងទស្សនា»។
តារាចម្រៀងរូបនេះបានបន្ថែមថា «សម្រាប់ខ្ញុំ Galaxy Tab S2 ពិតជា Tablet គ្មានគូប្រៀប!»
អំពីក្រុមហ៊ុន Samsung Electronics co., Ltd
គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗ ជូនមនុស្ស គ្រប់រូប គ្រប់ទី កន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥត ឈប់ឈរ យើងកំពុងតែ ផ្លាស់ប្តូរឲ្យកាន់តែ ប្រសើរ ឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ដោយប្រើប្រព័ន្ធអគ្គិសនី និងប្រព័ន្ធ LED។ យើងមានបុគ្គលិកចំនួន 307.000 នាក់ នៅទូទាំង 84 ប្រទេសដោយមាន បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារ អាមេរិក។
ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com
បញ្ចូលអត្ថបទដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!