ស្មានតែ ជប៉ុនបន្តិច កូរ៉េបន្តិច យុវតី Cambodian Idol អាយុ 17ឆ្នាំ បាន Yes ដល់ទៅ 4 (មានវីដេអូ)
ភ្នំពេញ៖ នៅទីបំផុតវគ្គ Judge Audition បានបញ្ចប់ទៅ នៅក្នុងសប្តាហ៍ទី៥ និងបានចាក់បញ្ចាំងលើ ប៉ុស្តិ៍ហង្សមាស HDTV កាលពីយប់មិញនេះ ដោយអាចរកបានបេក្ខជន បេក្ខនារីចំនួន ១៣រូប ចុងក្រោយ បន្ថែមទៀត ដើម្បីចូលរួមទៅប្រកួតប្រជែងនៅវគ្គបន្ទាប់។
ក្នុងចំណោមអ្នកចូលរួម នៃសប្តាហ៍ទី៥ ពួកគេជាច្រើនរូប មានអ្នកខ្លះជាប់និងខ្លះធ្លាក់ ដោយយោងទៅលើសមត្ថភាព និងភាពប៉ិនប្រសព្វក្នុងការច្រៀង និងធ្វើយ៉ាងណាឲ្យគណ:កម្មការពេញចិត្ត ផ្តល់ចម្លើយ YES ចំនួន ៣ឡើងទៅដើម្បីជាប់ទៅវគ្គបន្ទាប់។ នៅក្នុងសប្តាហ៍ទី៥នេះដែរ មិនសូវមានអ្នកទទួលបាន YES ចំនួន ៤ ពីគណ:កម្មការឡើយ តែក៏មិនមែនគ្មានសោះនោះដែរ។ ក្នុងនោះ គេឃើញមាន បេក្ខនារី ប៊ុន ចាន់ថា អាយុ ១៧ឆ្នាំ មកពីខេត្តបាត់ដំបង ធ្វើបានយ៉ាងល្អ ដោយអាចរកបាន YES ដល់ទៅ ៤៕ កុំឲ្យខាតពេលយូរ យើងតាមដាន នូវការបញ្ចេញសមត្ថភាពច្រៀង របស់នាង ជាមួយខ្មែរឡូត ទាំងអស់គ្នា៖
ប្រភព៖ Cambodian Idol
ដោយ សី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!