ម៉ូតូធំម៉ូឌែលថ្មី RS4 Replica បច្ចេកវិទ្យាទំនើប មានវត្តមានតែ ១៥គ្រឿងដំបូងគេ នៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុនម៉ូតូ APRILIA បានដំណើរការក្នុងប្រទេស កម្ពុជារយៈពេល ១ឆ្នាំកន្លងមកនេះ ដោយមានការ ទទួលស្គាល់ពី គុណភាពនៃផលិតផល លំដាប់ថ្នាក់អន្តរជាតិ ។ ដូច្នេះហើយពេលថ្មីៗនេះទើប ក្រុមហ៊ុនបាន នាំចូល ម៉ូតូធំម៉ូឌែលថ្មី ដែលជាម៉ូតូ បានផលិតឡើង ជាមួយបច្ចេកវិទ្យាទំនើប មិនងធ្លាប់មានពីមកនោះ គឺម៉ូតូធំ ម៉ូឌែល RS4 Replica Limited Edition ដែលមានវត្តមានជា លើកដំបូងនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា មានត្រឹម តែ ១៥គ្រឿងប៉ុណ្ណោះ ។
យ៉ាងណាមិញ ក្រុមហ៊ុនក៏មានការដាក់តាំងបង្ហាញ និង ការឲ្យចូលទស្សនា សាកល្បង ដោយសើរកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ នៅហាងលក់ម៉ូតូ APRILIA សាខាទី១ ផ្ទះលេខ៤១៤ មហាវិថីព្រះមុន្នីវង្ស សង្កាត់បឹង កេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កន្លងទៅនេះ ហើយ អ្នកចូលរួមមានឱកាសទិញ ម៉ូតូ APRILIA RS4 Replica ក្នុងតម្លៃពិសេសមិនធ្លាប់មាន ។
គួរបញ្ជាក់ដែរថា លក្ខណៈពិសេសរបស់ម៉ូតូ APRILIA RS4 Replica គឺជាបច្ចេកទេសតំឡើងពិសេស ដែលជា ម៉ូតូធំដំបូងគេបង្អស់ត្រូវបានបំពាក់ នូវឧបករណ៍ជំនួយ ចង្កឹះលេខ ដូចទៅនឹងម៉ូតូកំលាំង1000cc ក៏ដូចជាការប្តូរ លេខរហ័ស ក្នុងរយៈពេល ១វិនាទីប៉ុណ្ណោះ ជាមួយនឹងការបង្កើនល្បឿន និង សមត្ថភាពលើសពីការរំពឹងទុក ការបំពាក់បន្ថែមនូវស៊ីមាំងទំនើបគួរឲ្យទាក់ទាញ ថែមទាំងការរចនាតែមម៉ូតូថ្មី បែបម៉ូតូប្រណាំង សាកសមបំផុត ជាមួយនឹងយុវវ័យសម័យថ្មី ។
APRILIA គឺជាម៉ាកល្បីមួយ ដែលនាំចូលពីប្រទេស អ៊ីតាលី មានប្រជាប្រិយភាព បំផុត នៅ ទ្វីបអឺរ៉ុប បានមកកាន់ទីផ្សារកម្ពុជាតាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៥ កន្លងមក ដែលមានទីតាំងចំនួនពីរកន្លែង គឺសាខាទី១ ផ្ទះលេខ ៤១៤c មហាវិថីព្រះមុនីវង្ស និង សាខាទី២ ផ្ទះលេខ ១២៥ មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ៕
សកម្មភាព ចូលរួមសាកល្បង ម៉ូតូធំ APRILIA RS4 Replica របស់ក្រុមយុវវ័យ
កែសម្រួលដោយ៖ ទីន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!