ស្មាតហ្វូនពណ៌មាស ¬05 ស៊េរីជា ជម្រើសដ៏ស៊ីវីល័យ
នៅពាក់កណ្ដាលឆ្នាំ 2015 នេះ ក្រុមហ៊ុនស្មាតហ្វូន លំដាប់ថ្នាក់លេខបី ពិភពលោក Huawei បានបញ្ចេញនូវស្មាតហ្វូន ពណ៌មាស 05 ស៊េរី ដែលមានរូបរាង និងសមត្ថភាពគួរ ឲ្យទាក់ទាញ ស័ក្ដិសមបំផុត សម្រាប់អ្នកប្រើប្រាស់ ដែលចូលចិត្តភាពហ៊ឺហា បែបស៊ីវិល័យ។
ស្មាតហ្វូនដែលមានទាំងសមត្ថភាព និងរូបរាងលក្ខណៈ Premium របស់ក្រុមហ៊ុន Huawei Huawei ពណ៌មាសទាំង 05 គ្រឿងនេះ រួមមាន៖ P8 GOLD, P8lite GOLD, P8 Max GOLD, X2 GOLD, និង M2 GOLD ។ Huawei ពណ៌មាសទាំង 05 គ្រឿងសុទ្ធតែរចនាឡើង ប្រកបដោយ រូបរាងទាន់សម័យ សមស្របតាម ការពេញនិយមនាពេលបច្ចុប្បន្ន និងស័ក្ដិសម សម្រាប់អ្នក សម្ភារៈនិយមបំផុត។
មិនត្រឹមតែប៉ុណ្ណោះ អ្នកប្រើប្រាស់អាចជ្រើសរើសបានតាម ចំណង់ចំណូលចិត្ត តាមរយៈ តម្លៃ ទំហំអេក្រង់ ទំហំកាមេរ៉ា ទំហំអង្គចងចាំ ប្រភេទអង្គប្រតិបត្តិការ ប្រព័ន្ធដំណើរការ និងកម្រិត ថាមពលថ្ម។
សម្រាប់អ្នកដែលចូលចិត្តអេក្រង់ធំ ម៉ាស៊ីនដើរលឿន កាម៉េរាច្បាស់ប្រកប ដោយភាពច្នៃប្រឌិត ខ្ពស់កម្រិតប្រូហ្វេសិនណល និងថាមពល ថ្មខ្លាំង P8 Max GOLD និង X2 GOLD ជាជម្រើសដ៏ល្អបំផុត។ ចំណែកកំពូលស្មាតហ្វូន P8 GOLD វិញក៏មានសមត្ថភាព អស្ចារ្យមិនចាញ់ P8 Max GOLD និង X2 GOLD ផងដែរ គ្រាន់តែ មានអេក្រង់ទំហំត្រឹមតែ 5.2 អ៊ីញ តូចជាង P8 Max GOLD ដែលមានទំហំ 6.8 អ៊ីញ និង X2 GOLD ទំហំ 7.0 អ៊ីញ។ ហើយអង្គចងចាំរបស់ P8 GOLD មានទំហំ រហូតដល់ 3GB RAM/64GB ROM។ ចំពោះ P8lite GOLD មានរាងស្ដើងស្អាត ស្រាល ម៉ាស៊ីនដើរលឿន អាចប្រើប្រាស់ អ៊ីនធើណេត 4G LTE បានដូចស្មាតហ្វូនបី ប្រភេទខាងលើដែរ ប៉ុន្តែមានតម្លៃ ធូរថ្លៃជាង។ រីឯ M2 GOLD ដែលនឹងចេញលក់ ក្នុងពេលឆាប់ៗនេះ គឺជាអធិរាជ នៃសម្លេង ដែលបំពាក់ដោយឧបករណ៍ ពងសម្លេងពី ក្រុមហ៊ុនដ៏ល្បីរបស់ សហរដ្ឋអាមេរិក Harman Kardon ស័ក្តិសម បំផុតសម្រាប់អ្នកចូលចិត្តស្ដាប់ ចម្រៀង និងមើលវីដេអូ។
ពិសេសជាងនេះទៅទៀត អតិថិជនរបស់ Huawei ទាំងអស់អាចមាន ឱកាសជួបផ្ទាល់ ស្ដាប់ចម្រៀង និងថតរូប Selfie ជាមួយកំពូល តារាចម្រៀង ប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា មាស សុខសោភា និងធ្វើតេស្ត ស្មាតហ្វូន Huawei ស៊េរីពណ៌មាស ទាំងអស់នេះបាន ដោយសេរី នៅផ្សារទំនើប អ៊ីអនម៉ល ថ្ងៃទី 13 ខែសីហា ឆ្នាំ 2015 ចាប់ពីម៉ោង 4:00 ដល់ម៉ោង 6:00 ល្ងាច។ គួររម្លឹកថា បន្ទាប់ពីបានបំពញ មុខងារជា ឯកអគ្គរាជទូតសុឆន្ទៈរបស់ Huawei ប្រចាំកម្ពុជាអស់ រយៈពេលជិតពីរ ឆ្នាំអ្នកដែលគាំទ្រ ទាំងស្មាតហ្វូន Huawei ទាំងកញ្ញា មាស សុខសោភា បានបង្កើតពាក្យ ស្លោកមួយថា “មាស សុខសោភា Huawei, Huawei មាស សុខសោភា”។
មិនតែប៉ុណ្ណោះ Fans នៅក្នុង Facebook របស់ Huawei Device Cambodia ក៏អាចមាន ឱកាសឈ្នះរង្វាន់ ជាច្រើនពី ស្មាតហ្វូនស៊េរី ពណ៌មាសរបស់ Huawei ដោយគ្រាន់ លេងហ្គេម រាប់កាក់មាស ដែលក្រុម ការងារនឹង Post ចាប់ពីថ្ងៃទី 04 ខែសីហា ឆ្នាំ 2015 នេះតទៅ។
ព័ត៌មានលម្អិតស្ដីពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនទាំង 05 ៖
P8: http://consumer.huawei.com/en/mobile-phones/tech-specs/p8-en.htm
P8 Max: http://consumer.huawei.com/en/mobile-phones/tech-specs/p8max-en.htm
X2: http://consumer.huawei.com/en/tablets/tech-specs/mediapad-x2.htm
P8 Lite: http://consumer.huawei.com/en/mobile-phones/tech-specs/p8lite-en.htm
M2: http://consumer.huawei.com/en/tablets/tech-specs/mediapad-m2-en.htm
បញ្ចូលអត្ថបទដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!