សមត្ថកិច្ច ចាប់ចោរស្រីម្នាក់ ក្រោយលួចម៉ូតូ មិនបានសម្រេច

 
 

ពោធិ៍សាត់៖ ស្រី្តម្នាក់បានជិះម៉ូតូ ម៉ាកស្កុបពី ពណ៏ឈាមជ្រូក ដើម្បីទៅមើលផ្ទះ របស់ខ្លួនដែលបានជួ ល ដោយស្ត្រីជាម្ចាស់ម៉ូតូ បានដាក់ ម៉ូតូចោល ហើយមិនបានដកសោរ ទុករួចរូបគាត់ក៍បានដើរ ទៅខាងក្រោយ ផ្ទះបន្តិចក៍ ស្រាប់តែចេញមកវិញចោរលួចម៉ូតូ របស់គាត់ជិះចេញ ទៅបាត់បន្ទាប់ មករូបគាត់ក៍បានទូរស័ព្ទ ប្តឹ ងសមត្ថកិច្ចនគរបាលក្រុងនិងនគរបា លព្រហ្មទណ្ឌកំរិតស្រាល ខេត្តពោធិ៍សាត់ ក៍បានដេញប្រផាប់ប្រភីង ចាប់ បានតែម្តងខណៈដែលចោរស្រីដៃរហ័សនោះ កំពុងតែជិះបំរ៉ុងគេចខ្លួន។ហេតុការណ៍នេះបានកើតឡើង កាលពី វេលា ម៉ោង៩និង២០នាទី ព្រឹកថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០១៥ កន្លងមកនេះស្ថិ តនៅភូមិព្រៃញី សង្កាត់ផ្ទះព្រៃ ក្រុង/ខេត្តពោធិ៍សាត់។
នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ខេត្តលោកវរសេនីយ៍ ត្រី គុយ ញឿន បានឲ្យដឹងថា ជន សង្ស័យស្រីដែលកម្លាំងនគរបាល ចាប់ខ្លួ នបាននោះមានឈ្មោះ ពេជ្រ សូរិយា ភេទស្រីអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ មិនពិតប្រាកដ។

លោកគុយ ញឿន ក៍បានបន្តឲ្យដឹងទៀតថា រហូតមកទល់ពេលនេះ ជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចំណែកម៉ូតូសមត្ថកិច្ច បានប្រគល់ ជូនទៅម្ចាស់ដើមវិញ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម