ពេជ្រ ថាវរ៉ា ៖ «រូបត្រូវ​គេបាញ់​ប្រហារ​នោះ គ្រាន់​តែជា​ឈុត​សម្តែង ក្នុង​រឿង​ប៉ុណ្ណោះ»

 
 

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៥នេះ គេសង្កេតឃើញថា នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីមានអ្នកយក រូបរបស់តារាសម្ដែង និងជាតារាបង្ហាញម៉ូដ ពេជ្រ ថាវរ៉ា ត្រូវគេបាញ់ប្រហារ មានប្រឡាក់ឈាមពេញខ្លួន មកបង្ហោះព្រោងព្រាត នៅលើបណ្តាញ ទំនាក់ទំនងសង្គមយក្សមួយនេះ ធ្វើឲ្យអ្នកស្រឡាញ់ និងគាំទ្រនាងជាច្រើន មានការភាន់ច្រឡំថា ជារឿងពិត ហើយសម្ដែងការព្រួយបារម្ភ និងអន្ទះសារចង់ដឹងពី ហេតុការណ៍ដ៏រន្ធត់មួយនេះ យ៉ាងខ្លាំងថា ជារឿង ពិតឬយ៉ាងណា ។

បន្ទាប់ពីការភ្ញាក់ផ្អើល ទាំងព្រឹកបែបនេះ គេសង្កេតឃើញ អ្នកលេង Facebook ជាច្រើន បានបង្ហាញ Comment ឆ្លើយឆ្លងគ្នា ដោយអ្នកខ្លះគិតថា ជារឿងពិត តែអ្នកខ្លះទៀតគិតថា ជាការសម្តែងប្រសិន បើជារឿងពិតច្បាស់ណាស់ថា បណ្តាញសារព័ត៌មានប្រាកដ ជាចុះផ្សាយព្រោងព្រាត ជាក់ជាមិនខានឡើយ ។

ដើម្បីស្រាយចម្ងល់ របស់មហាជន គេហទំព័រ LookingTODAY បានទាក់ទងទៅ តារាសម្តែង និងជាតារាបង្ហាញម៉ូដ កញ្ញា ពេជ្រ ថាវរ៉ា សាកសួរថា តើជាការសម្តែង ឬជាហេតុការមែនទែន ហើយឈុតនោះ ជាសាច់រឿងណាមួយ ក្នុងការសម្តែងរបស់នាង ដោយនាងបានឆ្លើយមកវិញ បញ្ជាក់ច្បាស់ថា « វាមិនមែន ជាការពិតទេបង..! ដែលមានការភ្ញាក់ផ្អើលថា ខ្ញុំត្រូវគេបាញ់នោះ ព្រោះថា ឈុតឆាកដែលគេ បាញ់ប្រហារខ្ញុំ នៅកន្លែងមួយ ក្នុងទីក្រុងភ្នំពេញ ហើយស្ថិតនៅក្នុងឈុត ជាសិស្សនោះ គ្រាន់តែជាការសម្តែង ក្នុងរឿង "ម្ចាស់គំនុំម្ចាស់ស្នេហ៍" ដែលថតតាំង ពីចុងឆ្នាំ២០១៣ ដើមឆ្នាំ២០១៤ តែប៉ុណ្ណោះ» ។

តារាស្រីរូបនេះ បានប្រាប់ឲ្យដឹងទៀតថា នាងមានអារម្មណ៍រំភើបខ្លាំង បើទោះជាពេលនេះ នាងមិនសូវចេញមុខមាត់ខ្លាំង ក្នុងការងារសិល្បៈ ក៏ដោយ តែនៅតែមានអ្នកគាំទ្រស្រលាញ់ និងបារម្ភនាងដដែល ។ ឆ្លៀតឱកាសនេះ នាងក៏អរគុណ ទៅដល់ទស្សនិកជនផងដែរ ដែលតែងតែបារម្ភ និងចង់ដឹងពីសុខទុក្ខរបស់នាង ៕









ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម