ឪពុកចុង ចាប់រំលោភកូនស្រី អាយុ១៤ឆ្នាំ ម្ដាយមកទាន់ ខឹងពេកទាញកំាបិត កាត់លិង្គ ដេរជិត១០ថ្នេរ

 
 

កោះកុង៖ ឪពុកចុងចិត្ដតិរច្ឆាន សំឡឹងឃើញកូន ស្រីកូន ដើមអាយុ១៤ឆ្នាំ ដែលមានសាច់សខ្ចី បានធ្វើការចាប់ រំលោភ១យប់ រយៈពេល២ដង តែមិនបានសម្រេច ដោយម្ដាយមកទាន់ ធ្វើឱ្យម្ដាយខឹង ដោយឪពុកចុង ប្រព្រឹត អំពើថោកទាប ក៏ទាញកាំបិតកាប់លិង្គ រងរបួសដេរជិត១០ថ្នេរ ។

ករណីឪពុកចុង ចាប់រំលោភកូនស្រីនេះ បានកើតឡើង នៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៥ ស្ថិតនៅសង្កាត់ ដងទង់ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានធ្វើការកោះ ហៅជនសង្ស័យមកសាកសួរ ពីហេតុការណ៍នេះ ។

សមត្ថកិច្ចបានបញ្ជាក់ថា ឪពុកចុងតិរច្ឆានមានឈ្មោះ យី សុផា អាយុ៣០ឆ្នាំ មានមុខរបរកម្មករ។ ម្ដាយក្មេងស្រីរងគ្រោះឈ្មោះ ប៉ុង វី អាយុ៤០ឆ្នាំ នៅផ្ទះ ។ ក្មេងស្រីរងគ្រោះមានឈ្មោះ ឈ.ត.ឆ  អាយុ១៤ឆ្នាំ ស៊ីឈ្នួលជួយលក់អីវ៉ាន់ឱ្យគេ ។

ប្រភពពីម្ដាយបង្កើត បាននិយាយប្រាប់ភ្នាក់ងារ ដើមអម្ពិល នៅក្នុងអធិការដ្ឋានក្រុងថា  មុនពេលកើតហេតុ ប្ដីគាត់ និងកូនស្រីគាត់ រួមទាំងកូន ប្រុសម្នាក់ទៀត បានដេកនៅជាប់គ្នា ដល់ពេលម៉ោង១១ជាង ឪពុកចុងរូបនេះ បានឡើងពោបពីលើកូនស្រីគាត់ តែគាត់ដឹង គាត់ច្រានចេញ ដល់ម៉ោង៤ជាង ទាបភ្លឺគាត់ឡើង ទៅបត់ជើងតូច ពេលនោះ កូនស្រីគាត់បានស្រែកម្ដងទៀត គាត់ក៏រត់មកឃើញ ប្ដីគាត់ដោះខោអាវ អស់ពីខ្លួន ប្រុងរំលោភ គាត់មកទាន់ ដោយហេតុការណ៏ប្ដីគាត់ ប្រព្រឹត្តអំពើថោកទាប ទៅលើកូនស្រី ដោយទ្រាំមិនបាន ក៏យកកាំបិត នៅក្បែរជញ្ជាំង កាប់ចំគល់ប្រដាប់ភេទតែម្ដង ។

ហើយបានមកដាក់ពាក្យ បណ្ដឹងតែម្ដង ព្រោះគាត់ទ្រាំលែង បាននៅទង្វើដ៏ថោកទាប របស់ប្ដីគាត់ ។ ម្ដាយក្មេង ស្រីបានបញ្ជាក់ថា ប្ដីគាត់រាល់ថ្ងៃ មិនឲ្យកូនស្រីគាត់និយាយ ទូរស័ព្ទជាមួយអ្នកណាទាំងអស់ បើដឹងយកទូរស័ព្ទ នោះ បោកចោលអស់ហើយ ហើយបើអ្នកណាចង់ចូលស្ដីដណ្ដឹង ប្ដីគាត់តែងតែទូរស័ព្ទ គំរាមគេរហូត។ ក្មេងស្រីរងគ្រោះ បាននិយាយដូចម្ដាយ ប្រាប់សមត្ថកិច្ចនិង ភ្នាក់ងារដើមអម្ពិលដែរ ។ 

សមត្ថកិច្ចបានឱ្យដឹងថា នៅពេលសមត្ថកិច្ច ចុះធ្វើការស្រាវជ្រាវ អ្នកជិតខាងនិយាយ ដូចនិងម្ដាយក្មេងស្រី រងគ្រោះនិងក្មេងស្រីរងគ្រោះនិយាយដែរ ។ តែពេលនេះសមត្ថកិច្ច កំពុងកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីចាត់ការទៅតាមផ្លូវ ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម