សុគន្ធ និសា ប្រតិកម្មខ្លាំង ទៅលើអ្នកបន្លំ ប្រើគណនីហ្វេសប៊ុក ក្លែងក្លាយ បង្ហោះរឿងនយោបាយ

 
 

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀងល្បី កញ្ញា សុគន្ធ​ និសា បានបង្ហោះសារ ប្រតិកម្មខ្លាំងៗ ទៅលើទំព័រហ្វេសប៊ុក ក្លែងក្លាយមួយ ដែលបានយករូបថត និងឈ្មោះរបស់ កញ្ញា ទៅបង្ហោះ បន្លំភ្នែកអ្នកគាំទ្រ ថាជាទំព័រហ្វេសប៊ុក របស់កញ្ញា សុគន្ធ និសា។

នៅក្នុងសារនោះ ផងដែរ កញ្ញា សុគន្ធ​ និសា បានបង្ហាញនូវ ការមិនពេញចិត្ត ជាខ្លាំង ដោយសរសេរថា៖ «នាងខ្ញុំមិនសប្បាយចិត្ត នៅពេលដែល មានជនណាម្នាក់ បោកប្រាស់ទស្សនិកជន របស់នាងខ្ញុំ ដើម្បីទៅប្រើប្រាស់ ក្នុងគោលបំណង ណាមួយឡើយ... នាងខ្ញុំសូមបញ្ជាក់ ថា Page របស់នាងខ្ញុំពិត គឺ Page ដែលកំពុងបង្ហោះនេះ និងមានអ្នកគាំទ្រ ជិត ៣សែននាក់ ដោយមានតំណភ្ជាប់ www.facebook.com/sokunnisamusic តែមួយនេះប៉ុណ្ណោះ ហើយ Page របស់នាងខ្ញុំ ពំុដែលបង្ហោះ ព័ត៌មាន ទាក់ទងនឹង នយោបាយឡើយ បើទស្សនិកជន ឃើញមានឈ្មោះ របស់នាងខ្ញុំ បង្ហោះសារ រឺព័ត៌មានទាក់ទង នឹងនយោបាយ នោះមិនមែនជា Page ពិតទេ។»

សារមួយនេះ ត្រូវបានបង្ហោះ  បន្ទាប់ពីគេឃើញ មានការយល់ច្រឡំ យ៉ាងច្រើន បានកើតឡើង ក្រោយពីមានជន មិនស្គាល់មុខ បានប្រើប្រាស់ឈ្មោះ និងរូបភាព របស់កញ្ញា សុគន្ធ និសា ទៅបង្ហោះ ដោយបានអះអាង ប្រាប់ទស្សនិកជនថា ទំព័រហ្វេសប៊ុក មួយនេះ ជាទំព័រផ្លូវការ របស់កញ្ញា សុគន្ធ និសា ហើយព្រមទាំង មានបង្ហោះជា ព័ត៌មានទាក់ទង នឹងនយោបាយ ទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែន ជាលើកទីមួយទេ ដែលតារាចម្រៀងល្បី ប្រចាំផលិតកម្មថោន រូបនេះ ត្រូវបានគេប្រើប្រាស់ឈ្មោះ ដើម្បីយកទៅបង្ហោះ ជាសារ ឬ ព័ត៌មាន ទាក់ទងនឹង រឿងនយោបាយ ខណៈកញ្ញា និសា ធ្លាប់មានប្រតិកម្ម បែបនេះ ម្តងរួចមកហើយ។

យ៉ាងណាមិញ ចំពោះចំណាត់ការ យ៉ាងណាបន្ត ទៅទៀត កញ្ញា និសា មិនបានបញ្ជាក់ឡើយ។ 

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន កញ្ញា សុគន្ធ និសា កំពុងតែធ្វើ ដំណើរកំសាន្ត នៅក្នុងប្រទេស ថៃនៅឡើយ ប៉ុន្តែតារារូបនេះ នៅតែធ្វើការ ទាក់ទងទៅកាន់ អ្នកគាំទ្ររបស់ខ្លួន តាមរយៈ បណ្តាញសង្គម ហ្វេសប៊ុក និង Instagram ពុំដែលដាច់ឡើយ៕




ប្រភព៖ ហ្វេសប៊ុក

ដោយ៖ អេរិច

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម