បេក្ខជន Cambodian Idol ៤រូប បកស្រាយ ចម្រៀងរួមគ្នា វគ្គ Theater Round 1 ធ្វើឲ្យគណៈកម្មាការ សរសើរគ្រប់គ្នា (មានវីដេអូ)

 
 

ភ្នំពេញ៖ បេក្ខជនប្រលងចម្រៀង ក្នុងកម្មវិធី Cambodian Idol ចំនួន៤រូប បានបកស្រាយចម្រៀង មួយបទរួមគ្នា នៅក្នុងវគ្គ Theater Round 1 ធ្វើឲ្យគណៈកម្មាការ ក៏ដូចជាទស្សនិកជន សរសើរ និងស្រែកហ៊ោរ គ្រប់គ្នាតែម្តង កាលពីថ្ងៃអាទិត្យ ទី១៦ ខែសីហា ម្សិលមិញនេះ។

បេក្ខជនទាំង៤រូបនោះ ស្ថិតនៅក្នុងក្រុមទី១ រួមមាន លោក ងួន ប៉ូរា លោក យ៉ន សំណាង លោក សៅ ឧត្តម និង លោក ស៊ាន សីហា ដោយពួកគាត់ បានបកស្រាយចម្រៀង រួមគ្នាមួយបទ ក្រោមចំណងជើងថា “ភ្លេចសន្យាសាយ័ន្ត” ដែលជាសំនៀងដើម របស់តារាចម្រៀង ប្រចាំផលិតកម្ម រស្មីហង្សមាស គឺលោក ព្រាប សុវត្ថិ។

ជាមួយគ្នានេះដែរ នៅក្នុងការបកស្រាយចម្រៀង មួយបទនេះ បេក្ខជនទាំង៤នាក់ បានទាក់ទាញ គណៈកម្មាការ ក៏ដូចជាទស្សនិកជន យ៉ាងខ្លាំង ទៅលើការតុបតែងខ្លួន ការចម្រៀង និងការរួបរួមសាមគ្គី របស់ពួកគេ ទាំង៤នាក់ ផងដែរ៕

តោះ! កុំឲ្យខាតពេលយូរ ទៅទស្សនាសមត្ថិភាព របស់បេក្ខជនទាំង៤រូប តែម្តង៖

ប្រភព ៖ Cambodian Idol

ដោយ ៖ ប៊ី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម