ជិះម៉ូតូឆ្លងផ្លូវមកពីផឹកកាហ្វេ ត្រូវម៉ូតូ ដឹកមាន់បុកស្លាប់ ទាំងព្រឹក
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមកពីផឹកកាហ្វេ ត្រូវម៉ូតូដឹកមាន់បុកពេញ ទំហឹងបណ្តាលឱ្យ បាក់កស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី១៧ សីហា នៅចំណុចស្តុបវិទ្យាស្ថាន សុខភាពជាតិ សាធារណៈ កែងផ្លូវលេខ ៦៣៣និងលេខ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ម៉ែ សារុំ ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅផ្ទះលេខ៣E0 ផ្លូវលេខ៥៦៦ សង្កាត់បឹងកកក់ទី១ ខណ្ឌទួលគោក ចំណែកបុរសជិះ ម៉ូតូដឹកមាន់ បន្ទាប់ពីកើត ហេតុបានរត់គេចខ្លួនបាត់ ស្រមោល បន្សល់ទុកម៉ូតូ និងមាន់បោច រួចរាយប៉ាយពេញថ្នល់ ។
សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា មុនពេលកើេតហេតុ គេឃើញ ជនរងគ្រោះជិះ ម៉ូតូម៉ាកស្មាស ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខស្ទឹងត្រែង 1A-0363 ធ្វើដំណើរនៅ លើផ្លូវលេខ៥៦៦ ពីលិចទៅកើត លុះមកដល់កន្លែង កើតហេតុស្រាប់ តែមានម៉ូតូម៉ាកវ៉េវ ពាក់ស្លាកលេខ1CK-4271 ដឹកមាន់ ធ្វើដំណើរយ៉ាង លឿនពីជើងទៅត្បូងបុកពេញ ទំហឹងបណ្តាល ឱ្យជនរងគ្រោះខ្ទាត ចម្ងាយប្រមាណ១០ម៉ែត្របាក់ក ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ ផ្លូវគោក ចំណែកសព ត្រូវបានក្រុម គ្រួសារយកទៅ តម្កល់ទុកនៅវត្តនាគវន្ត ដើម្បីរៀបចំធ្វើ បុណ្យតាមប្រពៃណី ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!