បុរសម្នាក់ត្រូវគេ កាប់ជាច្រើនកាំបិត ហូរឈាមស្រោចខ្លួន ដេកននៀល នៅច្រមុះជ្រូក ក្បាលថ្នល់

 
 

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញហូរឈាម ស្រោចខ្លួន រងរបួសយ៉ាងធ្ងន់ធ្ងរ ដេកននៀលនៅចំណុច ច្រមុះជ្រូក ក្បាលថ្នល់ តាមបណ្តោយផ្លូវ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នាព្រឹកព្រលឹម ថ្ងៃទី១៧ ខែសីហានេះ ដោយមិនទាន់ ដឹងពីមូលហេតុ ។

សេចក្តីរាយការណ៍ពីភ្នាក់ងារសារព័ត៌មានដើមអម្ពិល បានឲ្យដឹងថា ជនរងគ្រោះ មិនទាន់ត្រូវ គេស្គាល់ អត្តសញ្ញាណនៅឡើយទេ ហើយក៏មិនដឹងថា ត្រូវគេកាប់ឲ្យ រងរបួសធ្ងន់បែបនេះ ផ្តើមចេញពីរឿងអ្វីដែរ ។

ក្រោយប្រទះឃើញជនរងគ្រោះ ខាងលើនេះសមត្ថកិច្ច និងប្រជាពលរដ្ឋ នៅទីនោះ បានជួយទាក់ទង ហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកយក ទៅព្យាបាលរបួស និងស្រាវជ្រាវរកមូល ហេតុពិតប្រាកដ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម