ចោរប្លន់ប្រដាប់អាវុធ ៤នាក់ បាញ់សម្លាប់ម្ចាស់ផ្ទះ តែយកទ្រព្យសម្បត្តិ មិនបាន

 
 

កំពត៖ ក្រុមចោរប្លន់ប្រដាប់អាវុធចំនួន ៤នាក់ បានកាត់របងទ្វារក្រោយផ្ទះ ហើយចូលក្នុង ផ្ទះបាញ់ប្រហារបុរសជា ម្ចាស់ ២គ្រាប់ បណ្តាលឲ្យ ស្លាប់បាត់បង់ជីវិត និងរើកកាយស្វែង រកមាសប្រាក់ តែរកមិនឃើញ ក៏រត់គេចខ្លួនទៅ បាត់ទាំងប្លន់ មិនបានអ្វីទាំងអស់ ព្រោះខ្លាច សមត្ថកិច្ចមកទាន់។ ហេតុការណ៍ប្លន់ និងបាញ់សម្លាប់ ម្ចាស់ផ្ទះនេះ  បានកើតឡើង នៅវេលាម៉ោង ៨ និង២០នាទីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅភូមិ ភ្នំតូច ឃុំកណ្តោល  ស្រុកទឹកឈូ ។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការរងនគរបាលខេត្តកំពត បានឲ្យដឹង នៅព្រឹក ព្រលឹមថ្ងៃទី១៧ ខែសី  ហា នេះថា ជនសង្ស័យមានគ្នា ប្រហែល៤នាក់ បានប្រើអាវុធបាញ់ ទៅលើជនរងគ្រោះ ជាម្ចាស់ផ្ទះ ឈ្មោះ ណេង  ណាត ភេទប្រុស អាយុ ៥៤ ឆ្នាំ ចំនួនពីរគ្រាប់ ដោយសារជន រងគ្រោះខ្ទប់ទ្វារ មិនឲ្យពួកចោរចូល ក្នុងផ្ទះ ក៏ប៉ុន្តែ ក្រុមជនសង្ស័យ មិនបានយករបស់ របរជនរងគ្រោះទេ ដោយខ្លាច សមត្ថកិច្ចមកដល់។

ក្រោយក្រុមចោររត់គេចខ្លួនបាត់អស់ក្រុមគ្រួសារ និងអ្នកជិតខាងបានបញ្ជូនម្ចាស់ ផ្ទះរងការបាញ់ប្រហារមក សង្គ្រាះ បន្ទាន់នៅ មន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ តែជាអកុសល ដោយសាររងរបួសធ្ងន់ធ្ងរ ក៏បានស្លាប់ បាត់បង់ជីវិតទៅ។

លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា កម្លាំងរបស់លោក បាននឹងកំពុង ធ្វើការស្រាវជ្រាវ តាមចាប់  ក្រុមចោរប្លន់ ទាំងនោះ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម