ឡានដឹកដី ភ្លេចទំលាក់បែនចុះ បើកទៅបុកផ្លាកសញ្ញាចរាចរណ៍ ដាច់ខ្ទេចអស់ (មានវីដេអូ)

 
 

ប៉ាគីស្ថាន៖ រថយន្តដឹកទំនិញ ធុនធំមួយគ្រឿង បានបើកទៅបុកទង្គិច ផ្លាកសញ្ញាចរាចរណ៍ ធំមួយផ្ទាំងជាប់ជាមួយបង្គោលសងខាងផ្លូវ បណ្តាលឲ្យធ្លាក់មកដល់ដី លឺដូចផ្គរលាន់ គួរឱ្យស្ញើបជាទីបំផុត ដោយសារអ្នកបើកបរ អត់បានទំលាក់បែនចុះ។

វីដេអូឃ្លីបនៃហេតុការណ៍ដ៏រន្ធត់នេះ ត្រូវបានថតដោយ កាមេរ៉ារបស់អ្នកបើកបររថយន្តផ្សេងទៀត ធ្វើដំណើរនៅពីក្រោយ រថយន្តបែនបង្កហេតុនោះ។ វីដេអូបានបង្ហាញឱ្យឃើញ យ៉ាងច្បាស់ថា រថយន្តបែនដឹកដី បានធ្វើដំណើរលើដងផ្លូវមួយ ដែលគេជឿជាក់ថា ស្ថិតនៅក្នុងប្រទេសប៉ាគីស្ថាន ខណ:ដែលភ្លេច មិនបានទម្លាក់បែនចុះវិញ។

ពេលដល់កន្លែងកើតហេតុ រថយន្តបង្កហេតុ បានបើកបុកជាមួយនឹងផ្លាកសញ្ញាសញ្ញាចរាចរណ៍ បណ្តាលឱ្យផ្លាកដ៏ធំ ទំងន់រាប់តោននោះ បាក់ខ្ទេចខ្ទី និងធ្លាក់ចុះមកក្រោមតែម្តង។ សំណាងល្អ ពុំមានអ្នករងគ្រោះ ក្នុងហេតុការណ៍នេះទេ ប៉ុន្តែវាបានធ្វើឱ្យមានការអាក់ខានដល់ការធ្វើចរាចរណ៍ មួយស្របក់ដែរ ដើម្បីទុកពេលសំរាប់ អ្នកជំនាញមកធ្វើអន្តរាគមន៍ និងជួយសម្រួលស្ថានការណ៍។

យ៉ាងណាមិញ វានៅមិនទាន់ច្បាស់នៅឡើយទេ ថាតើអ្នកបើករថយន្តនោះ ភ្លេចទំលាក់បែនឡាននោះចុះ ឬដោយសារមានបញ្ហា បច្ចេកទេសម៉ាស៊ីន ឬក៏យ៉ាងណា៕

ចង់ដឹងទិដ្ឋភាពយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ មីរ័រ

ដោយ៖ កុសល

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម