កាចមែន! កំទេចហាងធ្វើសក់ មួយចោលលេង ដោយសារជាងកាត់សក់ កាត់ឲ្យអាក្រក់ពេក (មានវីដេអូ)

 
 

អាស៊ីអាគ្នេយ៍៖ ស្រ្តីម្នាក់បានប្រើ ញញួរដ៏ធំមួយវាយកំទេច របស់របរប្រើប្រាស់ក្នុងហាងធ្វើសក់មួយកន្លែងចោល មិនសំចៃដៃ បន្ទាប់ពីបុគ្គលិកក្នុងហាង កាត់សក់ឲ្យនាងយ៉ាងអាក្រក់មើលបំផុត ដែលរូបនាងមិនអាចទទួលយកបាន។


រូបភាពដែលអតិថិជននោះកំពុងកំទេចកញ្ចក់ និងទូសម្អាង

តាមរយៈឃ្លីបវីដេអូ ដែលបានចែកចាញ ក្នុងគេហទំព័រយូធូប មានរយៈពេលត្រឹមតែ ១នាទី ៣០វិនាទី តែពោរពេញទៅដោយកំហឹង និងការខឹងសម្បារ របស់អតិថិជនរូបនេះ ទៅលើហាងកាត់សក់ ព្រោះតែទទួលលទ្ធផលមិនជាទីគាប់ចិត្ត។

ក្រោយកាត់សក់រួច នារីដែលជាអតិថិជនម្នាក់នោះ បានចាកចេញទៅ ប៉ុន្តែបានត្រលប់មកហាងវិញម្តងទៀត ជាមួយញញួរធំមួយ រួចចាប់ផ្តើមវាយកំទេចកញ្ចក់ និងទូសម្អាងក្នុងហាងនោះខ្ទេចខ្ទីគ្មានសល់។ មិនតែប៉ុណ្ណោះ នាងក៏បានគំរាមកំហែង​ បុគ្គលិកធ្វើការទីនោះថែមទៀតផង៕

តោះ! ចង់ដឹងថាសាហាវប៉ុណ្ណា សូមទស្សនាឃ្លីបវីដេអូនេះទាំងអស់គ្នា៖



ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម