តារាម៉ូដែលថៃ ២នាក់ អាចនឹងត្រូវជាប់គុក ដោយសារ រាំស៊ិចស៊ី នៅមុខប្រាសាទបុរាណ (មានវីដេអូ)
ថៃ៖ តារាម៉ូដែលថៃ ២រូប កំពុងប្រឈមនឹងការដាក់ទោស និងរងការរិះគន់យ៉ាងខ្លាំងក្លា ពីសំណាក់សាធារណជន ចំពោះការថតវីដេអូរាំ កាយវិការស៊ិចស៊ីរបស់ពួកនាង នៅមុខប្រាសាទបុរាណឈ្មោះ Wat Chaiwatthanaram ដែលជាប្រាសាទមួយដ៏ទាក់ទាញ សំរាប់ភ្ញៀវទេសចរ ក្នុងចំណោមប្រាសាទនានា ដែលស្ថិតនៅខេត្តអយុធ្យា។
តារាម៉ូដែលទាំង២ កំពុងបញ្ចេញក្បាច់រាំរបស់នាងនៅមុខប្រាសាទបុរាណ
នាង Thannicha Nampanya អាយុ២៨ ឆ្នាំ និងម្នាក់ទៀតឈ្មោះ Nithikarn Chotethanapong អាយុ៣០ ឆ្នាំត្រូវប៉ូលិសខេត្តអយុធ្យា ធ្វើការកោះហៅ ក្រោយវីដេអូបញ្ចេញក្បាច់រាំ របស់ពួកគេធ្វើឲ្យផ្អើលពេញបណ្តាញសង្គម។ នៅក្នុងវីដេអូ គេឃើញស្រីស្អាតទាំង២ ដែលស្លៀតឈុតពណ៌ក្រហម រាំក្បាច់មើលទៅហាក់មិនសូវសមរម្យ នៅមុខប្រាសាទ ដែលគេចាត់ទុកជា បេតិកភណ្ឌជាតិ និងកន្លែងជាទីសក្ការៈរបស់ជនជាតិថៃ។
“ពួកយើងមិនបានយល់ច្បាស់ ព្រោះយើងគ្រាន់តែចង់ធ្វើលេងសើច ផ្តល់ភាពរីករាយ ដោយមិនបានគិតពីការប៉ះពាល់មុខមាត់ប្រទេស។ យើងខ្ញុំទាំង២ ពិតជាសុំទោស ដែលបានក្លាយជាគំរូដ៏អាក្រក់នេះ” តារាម៉ូដែលទាំង២ បានប្រាប់ក្នុងសន្និសីទសារព័ត៌មានដូច្នេះ។ នាងបានបន្តថា វីដេអូនោះបានថត កាលពីថ្ងៃទី១២ មិថុនា តែនាងមិនដឹងនោះទេថា ហេតុដូចម្តេចទើបបានជា វាបានត្រូវបែកធ្លាយ។
សាក្សីម្នាក់ ជាអ្នកលក់វត្ថុអនុស្សាវរីយ៍ ប្រាប់ឲ្យដឹងថា គាត់បានឃើញពួកនាង ដើរជាមួយបុរសម្នាក់ដែលជាជាងថតរូប ដោយដើរថតរូប ជុំវិញបរិវេណប្រាសាទ ហើយចុងក្រោយគឺថតវីដេអូរាំនោះតែម្តង។ គួរបញ្ជាក់ផងដែរថា តារាម៉ូដែលទាំង២ អាចជាប់ពន្ធនាគារចំនួន ១ខែ និងពិន័យជាប្រាក់ ប្រមាណ ១ម៉ឺនបាត (២៨២ ដុល្លារអាមេរិក)៕
វីដេអូនេះបានថត កាលពីថ្ងៃទី១២ មិថុនា
ក្រុមប្រាសាទបុរាណនៅខេត្តអយុធ្យា ប្រទេសថៃ
ប្រភព៖ បរទេស
ដោយ៖ រ័ត្ន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!