អាជីវករលក់ ស្បែកជើង នៅផ្សារអូរ ឡាំពិក ចងកសម្លាប់ខ្លួន ក្នុងបន្ទប់ជួល

 
 

ភ្នំពេញ ៖ បុរសអាជីវករលក់ស្បែកជើង នៅផ្សារអូរឡាំពិកម្នាក់ ត្រូវបានប្រជាពល រដ្ឋប្រទះឃើញចងក សម្លាប់ខ្លួននៅក្នុងបន្ទប់ ជួលជាន់ទី៣ លេខ៧៩ែ៣ ផ្លូវលេខ១៦៤ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា នៅវេលា ម៉ោង ៣និង១០នាទី រសៀលថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០១៥ ដោយមិនទាន់ ដឹងពីមូល ហេតុពិតប្រាកដ នៅឡើយទេ។

យោងតាមសេចក្ដីរាយការណ៍ពីសាក្សីនៅ កន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះ តាំង ហ្គេចឡាយ អាយុប្រមាណ៤០ឆ្នាំ បច្ចុ ប្បន្នរស់នៅបន្ទប់ជួួល ខាងលើ ជាមួយភរិយា របស់ខ្លួន ដែលរកស៊ីលក់ស្បែក ជើងដូចគ្នា នៅផ្សារអូរឡាំពិក ដោយស្នាក់នៅទីនេះ អស់រយៈពេលប្រមាណ ១០ឆ្នាំមកហើយ ។

សេចក្ដីរាយការណ៍បានបន្ដថា ជនរង គ្រោះបានចងកនៅក្នុងបន្ទប់ទឹក ដោយដាក់ កៅអីជ័រ សម្រាប់ឈរ ចងករហូតដាច់ខ្យល់ ស្លាប់ ទើបមានការភ្ញាក់ផ្អើល ក្រោយពីប្រពន្ធ របស់សព បានចូលមកបន្ទប់ ហើយឃើញប្ដី របស់ខ្លួន ។

យ៉ាងណាក៏ដោយ នៅមិនទាន់ដឹងពីមូល ហេតុនៃការធ្វើអត្ដឃាត របស់ជនរងគ្រោះ នោះឡើយ ខណៈដែលស្ដ្រីជាប្រពន្ធគ្រាន់តែ ប្រាប់សមត្ថកិច្ចនិង ភ្នាក់ងារមជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល យ៉ាងខ្លីថា ប្ដីរបស់ខ្លួនក្នុង រយៈពេលប៉ុន្មានថ្ងៃនេះ មិនសូវមាត់មិនសូវ កនោះឡើយ ប៉ុន្ដែក៏មិនដឹងផ្ដើម ចេញពីរឿង អ្វីនោះឡើយ ។

ក្រោយទទួលបានព័ត៌មានពីករណីចងក ធ្វើអត្ដឃាតខាងលើនេះ សមត្ថកិច្ចមូលដ្ឋាន និងនគរបាល ជំនាញផ្នែកបច្ចេកទេស បានចុះ ទៅផ្ទះជនរងគ្រោះ ដើម្បីពិនិត្យសពនិងធ្វើ កោសល្យវិច័យរួច ប្រពន្ធឱ្យភរិយា យកទៅ ធ្វើបុណ្យតាមប្រពៃណី ។



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម