ទឹម រដ្ឋា ចាកចេញពីក្រុមបង្ហាញម៉ូដ ស៊ុបពើម៉ូដែល ងាកទៅកន្លែងថ្មី គឺក្រុមហ៊ុនល្បី ឈ្មោះពីប្រទេសបារាំង
រាជធានីភ្នំពេញ ៖ កញ្ញាទឹម រដ្ឋា បាន ទទួលធ្វើជាតារាបង្ហាញម៉ូដឲ្យក្រុមហ៊ុនល្បី ឈ្មោះមួយនៅ ទីក្រុងប៉ារីស ប្រទេសបារាំង និងមានសាខាថ្មី នៅភ្នំពេញ ។ ក្រុមហ៊ុននោះឈ្មោះ ELIUS ។
ក្នុងកម្មវិធីបង្ហាញម៉ូដសម្ពោធក្រុមហ៊ុន ELIUS ប្រចាំនៅកម្ពុជា ដោយសហការ ជាមួយក្រុម ALLURE នោះ កញ្ញាទឹម រដ្ឋា ដ៏ស្រស់ស្អាត ពោរពេញដោយភាពទាក់ទាញ បានទទួលបង្ហាញម៉ូដសម្លៀកបំពាក់ ធ្វើអំពីសូត្រ ហើយមានការកោត សរសើរមិនដាច់ពី មាត់ពីទស្សនិកជនចំពោះរូបរាង និងទេពកោសល្យនៃ ការដើរម៉ូដដ៏ល្អ របស់នាង ។
ក្នុងនាមតំណាងឲ្យក្រុមហ៊ុន ELIUS នៅកម្ពុជា ជាសាខាទី២បន្ទាប់ពីនៅ ប្រទេសបារាំង កញ្ញាទឹម រដ្ឋា ប្រាប់ឲ្យដឹងថា នាងត្រូវម្ចាស់ ក្រុមហ៊ុនឱ្យធ្វើជាអ្នកដើរ បង្ហាញម៉ូដប្រចាំក្រុមហ៊ុន ។ ជាងនេះទៅទៀត រដ្ឋាធ្វើជាអ្នកបង្រៀន ដើរម៉ូដប្រចាំ ក្រុមហ៊ុនផងដែរ ។
តារាបង្ហាញម៉ូដ ទឹម រដ្ឋា បញ្ជាក់ថា មូលហេតុដែលនាងសម្រេចដើរម៉ូដឲ្យ ក្រុមហ៊ុន ELIUS ព្រោះជាក្រុមហ៊ុនល្បីឈ្មោះ បោះសំឡេងលើ ការច្នៃម៉ូដសម្លៀកបំពាក់ ចំណែកការធ្វើជា គ្រូដើរម៉ូដវិញ មកពីនៅប្រទេស កម្ពុជាមិនសូវមានសាលាបង្រៀន ផ្នែកបង្ហាញម៉ូដទេ ។
បច្ចុប្បន្ននៅកម្ពុជាមានការខ្វះខាត គ្រូ បង្ហាត់ផ្នែកបង្ហាញម៉ូដ ដូច្នេះក្រុមហ៊ុន បារាំងសម្រេច ឲ្យទឹម រដ្ឋា ធ្វើជាគ្រូ ហើយនាង យល់ថា ជាការល្អណាស់ មិនតែប៉ុណ្ណោះនាង នឹងខិតខំបង្រៀន សិស្សឲ្យបានល្អ សម្រាប់ការ ដើរម៉ូដមិនឲ្យចាញ់ តារាបរទេសទេ ។
កញ្ញាទឹម រដ្ឋា និយាយថា «តាមខ្ញុំដឹងក្រុមហ៊ុននេះជាសាខាទី២បន្ទាប់ពី នៅប្រទេសបារាំង ដែលបាន បង្កើតឡើងយូរណាស់ មកហើយ និងមានផលិតផលច្រើន ។ ខ្ញុំមកធ្វើការឲ្យក្រុមហ៊ុន នេះគឺជាប់កិច្ចសន្យា ជាមួយគាត់ ព្រោះថាខ្ញុំ បានផុតកិច្ចសន្យា ជាមួយក្រុមដើរម៉ូដ ស៊ុបពើម៉ូដែលហើយ អុីចឹងខ្ញុំប្រហែល ជាឈប់កន្លែងចាស់ហើយ ប៉ុន្តែក្រុមហ៊ុនថ្មី ក៏អនុញ្ញាតឲ្យនាង ខ្ញុំដើរម៉ូដ ផ្សេងៗដែរ ប៉ុន្តែគ្រាន់តែប្រាប់គាត់ មុនដើរម៉ូដ បែបណា និងត្រូវប្រាប់ថា ខ្ញុំមកពីក្រុមហ៊ុនណា» ។
កញ្ញាទឹម រដ្ឋា ឲ្យដឹងថា ក្រុមហ៊ុនដែលនាងដើរម៉ូដ និងធ្វើជាគ្រូបង្ហាត់នេះ បាននាំចូល សម្ភារប្រើប្រាស់ និងតុបតែងខ្លួន ដូចជា ក្រវាត់ក សម្លៀកបំពាក់ធ្វើអំពីសូត្រ និងសម្ភារជាច្រើនទៀត ពីប្រទេសជប៉ុន ។ ចំពោះការបង្ហាត់ផ្នែក បង្ហាញម៉ូដនេះមានបង្រៀន ការដើរម៉ូដ របៀបនិយាយស្តី និងសុជីវធម៌ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!