សាលា​រាជធានី​ភ្នំពេញ​ដាក់​លូ​ថ្មី​មុខកាត់​ ១​ម៉ែត្រ​នៅ​មហាវិថី​ព្រះ​មុនី​វង្ស​ ជំនួស​លូ​ចាស់​សល់​ ពី​សម័យ​បារាំង

 
 

រាជធានី​ភ្នំពេញ ៖ ប្រព័ន្ធ​លូ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស ដែល​បន្សល់​ ទុក​កាល ពី​សម័យ​បារាំង​ រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ ពេល​នេះ​ពិតជា​មាន​ សភាព​ចាស់​ ទ្រុឌទ្រោម និង​បាក់​ស្រុត​ ជា​បន្តបន្ទាប់ ហើយ​ម្យ៉ាង​ ជា​ប្រភេទ​លូ​ដែល​មាន​ទំហំ​ តូច​ផង​នោះ សាលា​រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​ដំណើរការ​ ដាក់​បណ្តាញ​លូ​ថ្មី ទំហំ​អង្កត់​ផ្ចឹ​ត​១​ម៉ែត្រ បណ្តោយ​ ១២៨០​ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវ​ លេខ​៧០ ដល់​ផ្លូវ​លេខ​១០៦ ត្រង់​ចំណុច​ មុខ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ សុខាភិបាល ក្នុង​ខណ្ឌ​ដូនពេញ ដើម្បី​សម្រួល​ ប្រព័ន្ធ​ផ្លូវទឹក​ ឱ្យ​ហូរ​បាន​លឿន កាត់​បន្ថយ​ការ​ ជន់​លិច​ដោយ​ជំនន់​ ទឹកភ្លៀង ។

មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ដើម្បី​ដោះស្រាយ​ បញ្ហា​ទឹក​លិច​ លើ​ដង​មហាវិថី​ព្រះ​មុនី​វង្ស និង​ដោយសារ​ បណ្តាញ​លូ​មហា​ វិថី​ព្រះ​មុនី​វង្ស​មាន​ ទំហំ​លូ​តូច ចាស់​ទ្រុឌទ្រោម បាក់​ស្រុត មិន​ដំណើរការ​តាម​ ទីតាំង​មួយ​ចំនួន សាលា​រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​ដាក់​បណ្តាញ​ លូ​ថ្មី​ទំហំ​អង្កត់​ផ្ចឹ​ត​ លូ​១​ម៉ែត្រ ប្រវែង​១២៨០​ម៉ែត្រ លើកំណាត់​ មហាវិថី​ព្រះ​មុនី​វង្ស ចាប់ពី​ផ្លូវ​លេខ​៧០ ដល់​ផ្លូវ​លេខ​១០៦ ចំណុច​មុខ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ សុខាភិបាល ក្នុង​ខណ្ឌដូនពេញ​ ។ គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៥ ការដ្ឋាន​ដាក់​លូ​សម្រេច​បាន​ប្រវែង​ ៥៣៨​ម៉ែត្រ​លើ​ ប្រវែង​សរុប ១២៨០​ម៉ែត្រ ត្រូវជា​៤២%​នៃ​គម្រោង ។

មន្ត្រី​មន្ទីរ​សាធារណការ​បាន​បញ្ជាក់​ថា ការងារ​ដាក់​ប្រ​ព​ន្ធ័​លូ​នៅ​តាម​ បណ្តោយ​មហាវិថី​ ព្រះ​មុនី​វង្ស​នេះ​គ្រោង ​បញ្ចប់​នៅ​ក្នុង​ ខែតុលា ឆ្នាំ​២០១៥​នេះ ។

សាលា​រាជធានី​ភ្នំពេញ ស្នើ​សុំ​ការ​យោគយល់​អធ្យាស្រ័យ​ចំពោះ​ការ​រំខាន​ ដោយ​សកម្មភាព​ការដ្ឋាន និង​ការ​ស្ទះ​ចរាចរ​នៅ​ ទីតាំង​ការដ្ឋាន ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម