លុយ ២លានរៀល ធ្វើឲ្យយុវជនម្នាក់ អស់អនាគត ក្រោមដំបូលពន្ធនាគារ

 
 

ពោធិ៍សាត់៖ កម្លាំងនគរបាលខេត្តពោធិ៍សាត់ បានឃាត់ខ្លួនយុវជនម្នាក់ និងបញ្ជូនទៅកាន់ សាលាដំបូងខេត្តផ្តន្ទា  ទោស បន្ទាប់ពីរូបគេត្រូវបុរសម្នាក់ប្តឹង ពីបទលួចលុយ ២លានរៀល។ បុរសរូបនេះ ឃាត់ខ្លួននៅព្រឹកថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០១៥ ស្ថិតនៅភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុង-ខេត្តពោធិ៍សាត់។

នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តពោធិ៍ លោកវរសេនីយ៍ត្រី គុយ ញឿន បានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចចាប់ខ្លួននោះ មានឈ្មោះ សុក សូ អាយុ ២៤ឆ្នាំរស់នៅ ក្នុងភូមិកើតហេតុ។

បុរសដើមបណ្តឹងមានឈ្មោះ ឈួន ធឿន អាយុ ៣៨ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា។

លោក គុយ ញឿន បន្តឲ្យដឹងទៀតថា តាមពាក្យបណ្តឹងពីជនរងគ្រោះ និងចម្លើយសារភាព ជនសង្ស័យត្រូវបានក  សាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមច្បាប់៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម