ព្រហ្មទណ្ឌ ​កម្រិត​ស្រាល ​ខេត្តសៀមរាប ​បង្ហាញមុខ​សញ្ញា​ ក្រុម​ចោរលួច​-​ឆក់​ មួយ​សំបុក​ធំ (មានវីដេអូ)

 
 

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បាន​ មុខសញ្ញា​ចោរឆក់ និង​លួច​មួយ​សំបុក​ធំ រហូត​ឈាន​ឃាត់ខ្លួន ​បានជា​បន្តបន្ទាប់ ដែល​មាន​ប្រុស​-​ស្រី​ចំនួន​១១​នាក់ ​កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៥ ។

លោក​វរសេនីយ៍ទោ ភឹង ចិន្តា​រ៉េ​ត នាយការិយាល័យ​ព្រហ្មទណ្ឌ​ កម្រិត​ស្រាល​បាន​ប្រាប់​«​កោះសន្តិភាព​»​ឱ្យ​ដឹង​ថា ក្រុម​ចោរឆក់ និង​លួច ដែល​បង្ក្រាប​បាន​នេះ ​ពុំ​មែន​ជា​មុខសញ្ញា​ចាស់ ឬ​មានការ​ចាត់ចែង​ពី​ មេខ្លោង​ណា​នោះ​ទេ ពួក​គេ​គឺ​ចេញពី​ប្រភព​ញៀន​ថ្នាំ និង​គ្មាន​មុខរបរ​ពិតប្រាកដ ហើយ​មួយ​ចំនួន​ទៀត​គឺ​ចាក​ចេញពី ផ្ទះ​សម្បែង​ចោល​ឪពុក​-​ម្តាយ​ផង​ដែរ ហើយ​សកម្មភាព​នេះ ​ពួក​គេ​បាន​ផ្លាស់​ប្តូរ​គ្នា​ដើរ​លួច និង​ឆក់​នៅ​ក្នុង​សង្កាត់​ចំនួន​៤ នៃ​ក្រុង​សៀមរាប ។

លោក​បន្ត​ថា ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ ​គឺ​មានការ​លំបាក​បន្តិច ប៉ុន្តែ​ត្រូវ​បាន ​លោក​ឧត្ត​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ផ្តល់​ជូន​នូវ​ថវិកា​ ចំនួន​៨០​ម៉ឺន​រៀល និង​លោក ព្រហ្ម សា​គុណ (​នាយក​ក្រុមហ៊ុន​ឯកជន ​ឈ្មោះ រ៉ូ​យា​ល់ អវតា ឌី​វេ​លុប​មិន​) ក៏​បាន​ផ្តល់​ថវិកា​ចំនួន​២០​ម៉ឺន​រៀល​ដែរ​ សម្រាប់​លើកទឹកចិត្ត​ដល់​កម្លាំង​សមត្ថកិច្ច​ របស់​ការិយា​ល័យ​ជំនាញ ។ ប្រាក់​ដែល​បាន​ពី​ការ​ឧបត្ថម្ភ​នេះ​ លោក​បាន​ផ្តល់​ទៅ​ឱ្យ​លោក​អនុសេនីយ៍ទោ ជា ប៊ុ​ន​ឡុ​ង ចំនួន​២០​ម៉ឺន​រៀល និង​៦០​ម៉ឺន​រៀល​ទៀត​ផ្តល់​ឱ្យ​ កម្លាំង​សម្ងាត់​ក្នុង​មូលដ្ឋាន ដែល​សហការ​ បាន​ល្អ និង​ស្ងាត់ស្ងៀម ទើប​ឈាន​ដល់​ឃាត់ខ្លួន​ប្រុស​-​ស្រី ​បាន​១​សំបុក​ធំ​យ៉ាង​ដូច្នេះ ។

លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​១១​នាក់​ដែល​បាន​ ឃាត់ខ្លួន​នេះ​មាន ទី​១-​ឈ្មោះ ស៊ុន ដា​រ៉ា ហៅ​ទេ​ព្យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប​, ទី​២-​ឈ្មោះ ឆ​ន ស៊ីរ​ដ្ឋា ហៅ​ជា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិត រស់នៅ​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប​, ទី​៣-​ឈ្មោះ ហម ធីតា ហៅ​ហ្កិ​ច  ភេទ​ស្រី អាយុ​២៣​ឆ្នាំ គ្មាន​មុខរបរ ស្នាក់​នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម​, ទី​៤-​ឈ្មោះ ជា វណ្ណៈ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គុំ​, ទី​៥-​ឈ្មោះ សាន្ត ស៊ី​ម ហៅ​ទឹកកក ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម​, ទី​៦-​ឈ្មោះ អ៊ឹ​ង សុខា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​លាងដៃ ស្រុក​អង្គរធំ​, ទី​៧-​ឈ្មោះ ឈុ​ន មេ​ង​រ៉ូ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ​, ទី​៨-​ឈ្មោះ ជុំ រក្សា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក​, ទី​៩-​ឈ្មោះ ឡៃ រដ្ឋ​ម៉ា​ណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​បុស្ស ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប​, ទី​១០-​ឈ្មោះ អ៊ួ​ង គ​ន្ធា ភេទ​ស្រី អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម និង​ទី​១១-​ឈ្មោះ គង់ ស្រី​លក្ខ ភេទ​ស្រី អាយុ​១៥​ឆ្នាំ ស្នាក់​នៅ​ក្នុង​ក្រុង​សៀមរាប ។

លោក​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​ បាន​ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​១១​នាក់ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង ​មួយ​ចំនួន​រួម​មាន ម៉ូតូ​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ​១​គ្រឿង​របស់​ជនសង្ស័យ ​ដែល​ជា​មធ្យោបាយ​ធ្វើ ​សកម្មភាព​លួច និង​ឆក់ ព្រមទាំង​សម្ភារ​មួយ​ចំនួន ​ទៀត​របស់​ភ្ញៀវ​ក្នុង​ក្រុង​សៀមរាប ។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​១១​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ ​កសាង​សំណុំរឿង​បញ្ជូន ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​១០​នាក់​ទៅ​ សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​ ទៅ​តាម​និ​តិ​វិធី​ច្បាប់ លើកលែងតែ​ឈ្មោះ គង់ ស្រី​លក្ខ ម្នាក់​ដែល​កម្លាំង​ជំនាញ ​បាន​បញ្ជូន​ទៅ​ម​ណ្ទ​ល​កែប្រែ ដោយសា​តែ​នាង​ជា​អនីតិជន​៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម