អស្ចារ្យណាស់! សត្វបក្សីមួយហ្វូង ផ្តុំគ្នាចេញជា រូបមុខប្រធានាធិបតី រុស្ស៊ី Vladimir Putin (មានវីដេអូ)

 
 

រុស្ស៊ី៖ វាពិតជារឿង ដ៏គួរឲ្យភ្ញាក់ផ្អើល និងមិនគួរឲ្យជឿមួយ ដែល​ហ្វូងសត្វបក្សី ទំនងដូចជា រាប់​ពាន់​ក្បាល​ បានហើរ​ផ្តុំគ្នា បង្កើតចេញ​ជា ​ទម្រង់​មុខរបស់ ​ប្រធានាធិបតី នៃប្រទេស​រុស្ស៊ី គឺលោក Vladimir Putin។


ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin

តាមរយៈឃ្លីបវីដេអូ ដែលមានរយៈពេល ត្រឹមតែ ១១វិនាទី តែពោរពេញ ដោយភាពអស្ចារ្យ បានបង្ហាញឲ្យឃើញ សត្វបក្សីមួយហ្វូងធំ បានហើរផ្តុំគ្នា បង្កើតចេញជា ទម្រង់មុខ របស់ប្រធានធិបតី នៃប្រទេសរុស្ស៊ី គឺលោក  Vladimir Putin តែម្តង។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ស្ត្រីម្នាក់ថតបាន នូវទិដ្ឋភាពដ៏ចំលែកនោះ ខណៈពេលដែលនាង កំពុងធ្វើដំណើរ កំសាន្តនៅឯ ទីក្រុងញូវយ៉ក ស្ថិតនៅលើស្ពាន Manhattan។

ជាមួយគ្នានេះដែរ ប្តីរបស់ស្រ្តីរូបនោះ ក៏បានបង្ហោះខ្សែវីដេអូឃ្លីប និងសរសេរសារ នៅលើបណ្តាញសង្គម Twitter ថា៖ “ខ្ញុំបានឃើញវា ប៉ុន្មានថ្ងៃមកហើយ នៅពេលធ្វើដំណើរកំសាន្ត ហើយវាពិតជាអស្ចារ្យ ខ្លាំងណាស់។ អ្នកបានឃើញ មុខនោះទេ? វាជាមុខរបស់អ្នកណា?”


ហ្វូងសត្វដែលផ្តុំគ្នា ចេញជាមុខរបស់ លោក Vladimir Putin

យ៉ាងណាមិញ មតិមួយចំនួន ក៏បានលើកឡើង ជុំវិញករណីនេះថា «វាជាការព្រមានមួយ ទៅសហរដ្ឋអាមេរិក ដែលពួកគេ មិនគួរចាប់ផ្តើមសង្គ្រាម ជាមួយប្រទេសរុស្ស៊ី នោះទេ»។

ផ្ទុយទៅវិញ មនុស្សជាច្រើនគិតថា វាគឺជាការប្រឌិត ដើម្បីឃោសនា ឬបំផុសបំផុលតែប៉ុណ្ណោះ ហើយវាក៏មិនមែន ជាការពិតនោះដែរ។ ទោះជាយ៉ាងនេះក្តី ឃ្លីបនេះ ក៏បានទាក់ទាញ ឲ្យគេចូលទស្សនា រហូតដល់ ១,២ លានដង នៅលើ គេហទំព័រ យូធូប ផងដែរ ក្នុងរយៈពេល មិនដល់មួយសប្តាហ៍ផង៕

តោះ! ចង់ដឹងថា វាអស្ចារ្យប៉ុណ្ណា សូមទស្សនាវីដេអូឃ្លីប ខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម