ប្រជាពលរដ្ឋ លើកគ្នាទៅ ប្តឹងអាជ្ញាធរសង្កាត់ ចោទអាជ្ញាធរភូមិជម្ពូវ័ន ថាយកដីទីស្នាក់ការភូមិ ជួលឲ្យអាជីវករ លក់ដូរ
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋជាង៣០នាក់តំណាងឲ្យ ប្រជាពលរដ្ឋភូមិជម្ពូវ័នបានលើកគ្នា ទៅកាន់សាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ឲ្យជួយរកយុត្តិធម៌ ដោយបានចោទប្រកាន់លោកមេភូមិថា បានឃុបឃិតគ្នាជាមួយប្រជា ការពារយកដីទីស្នាក់ការភូមិជម្ពូវ័នទៅអង្កន់ជួលឲ្យអាជីវករលក់ដូរ យកលុយចែកគ្នាដាក់ហោប៉ៅ រៀងៗខ្លួន ។
ប្រជាពលរដ្ឋបាននិយាយថា ដីទីស្នាក់ការភូមិជម្ពូវ័នមានទំហំធំគួរសម ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ខាងលិចជាប់ផ្សារជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែដីនេះ នៅមិនទាន់មានសំណង់ស្នាក់ការភូមិនៅឡើយទេ ដោយសារកន្លងមកដីខាងលើធ្លាប់កើតមាន ទំនាស់រវាងបុគ្គលម្នាក់ដែលជាអ្នកមានលុយព្យាយាមដណ្តើមយកដី ខាងលើធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ជាមួយប្រជាពលរដ្ឋមួយភូមិ រហូតមានរឿងក្ដីក្ដាំគ្នារ៉ាំរ៉ៃរាប់ឆ្នាំ ដែលបានចាប់ផ្ដើម តាំងពីសាលាដំបូង ដល់សាលាកំពូលថែមទៀតផង ។
ពេលនោះសាលាកំពូលបានកាត់ក្ដីពុះចែកដីនោះជា២ចំណែក ដោយប្រគល់ដីជូនពួកគាត់ សម្រាប់ធ្វើជាទីស្នាក់ការភូមិ ទំហំ២១ម៉ែត្រគុណ២១ម៉ែត្រ និងបានបង្គាប់ឲ្យភាគីម្ខាងទៀត ថែមលុយជូនប្រជាពលរដ្ឋមួយចំនួនធំទៀតផងដែរ ។ រហូតមកដល់ពេលនេះដីខាងលើ នៅតែមិនទាន់មានសំណង់ស្នាក់ការភូមិនៅឡើយ ហើយត្រូវបានអាជ្ញាធរភូមិ ឃុបឃិតជាមួយប្រជាការពារអង្កន់ដី ជាប្លង់តូចៗជួលឲ្យអាជីវករធ្វើ ជាកន្លែងលក់ដូរ ដើម្បីផលប្រយោជន៍ បុគ្គលផ្ទាល់ខ្លួនបែបនេះទៅវិញ ទើបពួកគាត់នាំគ្នាទៅរក អាជ្ញាធរសង្កាត់ឱ្យជួយ ។
ទាក់ទិនទៅនឹងហេតុការណ៍នេះ លោក វ៉ា សារ៉ង ចៅសង្កាត់រងចោមចៅបានឲ្យដឹងថា កាលពីកន្លងមកដីស្នាក់ការភូមិនោះពិតជាមាន ទំនាស់គ្នាយ៉ាងរ៉ាំរ៉ៃមែន ទម្រាំតែប្រជាពលរដ្ឋ ទទួលបានដីទំហំ ទំហំ២១ម៉ែត្រគុណ២១ម៉ែត្រសម្រាប់សង់ទីស្នាក់ការ ដើម្បីទុកជាកន្លែងប្រារព្ធពិធីផ្សេងៗ ហើយក្នុងទំនាស់កន្លងមក សង្កាត់ក៏បានជួយជ្រោម ជ្រែងប្រជាពលរដ្ឋរហូតមកដែរ ។ ដោយឡែកពេលនេះសង្កាត់ពុំបាន ដឹងរឿងនេះឡើយ រហូតផ្ទុះនូវបាតុភាពនេះឡើងទើបដឹង ។ ទោះបីបែបណា២ថ្ងៃទៀត អាជ្ញាធរនឹងអញ្ជើញភាគី ទាំងសងខាងជួបគ្នា ដើម្បីធ្វើការសាកសួរ និងដោះស្រាយពីបាតុភាពនោះ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!