ប្រធាននាយកដ្ឋាន នៅរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៏សីុវិល បើករថយន្ត ទាំងស្រវឹង បុកគេតាមផ្លូវ

 
 

ភ្នំពេញៈ កាលពីវេលាម៉ោង៩:៤០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ មុខទីស្តីការ គណរដ្ឋមន្រ្តី ស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ មានបុរសចំណាស់ ស្រវឹងម្នាក់ឈ្មោះ ថុង និច បុគ្គលិកនៅ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៌សុីវិល តួនាទី ជាប្រធាន នាយកដ្ឋាន បានបើករថយន្ត 4Runner ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ ២R-៣១៩៦ ក្នុងទិសដៅពីកើតទៅលិច លុះបើកមកដល់ មុខនាយកដ្ឋានផ្លូវដែក ទល់មុខទីស្តីការគណរដ្ឋមន្ត្រី បានបុករថយន្ត Hilux ViGo ពណ៌ក្រហម ស្លាកលេខរដ្ឋ ២៥-២-០៣៧៤ ក្នុងទិសដៅ ច្រាស់គ្នា បណ្តាលអោយខូចខាតខាងមុខ ដាច់កង់ខាងឆ្វេង បន្ទាប់ពីបុក ហើយរថយន្ត ដែលបើកដោយ បុរសស្រវឹង និយាយមិនស្តាប់គ្នា នោះបានហោះឡើង ទៅលើសួនច្បារមុខ ទីស្តីការ គណរដ្ឋមន្ត្រី ទៀតតែសំណាងល្អ ម្ចាស់ទាំងសងខាង ពុំមានរងរបួសនោះទេ ។

ដោយការចរចារវាងបុរសស្រវឹងជោគ បើកបុកគេនិងម្ចាស់ រងគ្រោះមិនត្រូវគ្នា រថយន្តទាំង២គ្រឿង ត្រូវបានចរាចរណ៍ ក្រុងស្ទួចយក ទៅទុកដើម្បីរង់ចាំ អោយបុរសស្រវឹង នោះស្វាងសិន ចាំដោះស្រាយគ្នា នៅពេលក្រោយ៕








ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម