ក្មេងស្រីអាយុ៧ឆ្នាំ រួចផុតពីក្រញ៉ាំដៃ ជនល្មោភកាម
ភ្នំពេញ ៖ ក្មេងស្រីអាយុ ៧ឆ្នាំម្នាក់បាន រួចផុតពីក្រញ៉ាំដៃ នៃការប៉ុនប៉ង ចាប់រំលោភ របស់ជនល្មោភ កាមម្នាក់ វ័យ៣៥ឆ្នាំក្រោយ ពេលដែលគេឃើញ ទាន់និងប្ដឹងទៅ សមត្ថកិច្ច ឱ្យឃាត់ខ្លួន ដើម្បីចាត់វិធានការតាមផ្លូវ ច្បាប់ ។
អធិការរងនគរបាលខណ្ឌមានជ័យ លោក ម៉េង វិមានដារ៉ា បានឱ្យដឹងថា ករណីប៉ុនប៉ង រំលោភក្មេង ស្រីមិនទាន់គ្រប់អាយុមិនបាន សម្រេចខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ ផ្អើលនាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ បច្ចុប្បន្ន ស្នាក់នៅផ្ទះ ជួលជាមួយម្ដាយ ។
លោកម៉េង វិមានដារ៉ា បានបញ្ជាក់ថា ជនល្មើសដែលត្រូវចាប់ខ្លួនក្នុងករណីប៉ុនប៉ង រំលោភនេះឈ្មោះសាន់ ប៉េងសួ អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងវិហារ យេស៊ូគ្រឹះ ដោយឡែក ក្មេងស្រីរងគ្រោះ ឈ្មោះ វ ស ល ហ។
បើតាមអធិការរងនគរបាលរូបនេះបាន បញ្ជាក់ថា នៅវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ មាន ប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ច របស់លោកអំពីករណី ប៉ុនប៉ងរំលោភសេព សន្ថវៈ លើក្មេងស្រីមិនទាន់គ្រប់អាយុ ពេល នោះសមត្ថកិច្ចបានចុះទៅ សួរនាំនិងជួយអន្ដរា គមន៍ ហើយឈានទៅ ដល់ការឃាត់ខ្លួនជន សង្ស័យរូបនេះ យកមកសួរនិង ឃុំខ្លួនជា បណ្ដោះអាសន្ន នៅអធិការ ដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅ កាន់តុលាការចាត់ការតាមផ្លូវច្បាប់។
យោងតាមរបាយការណ៍របស់នគរបាល មូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ បានចេញពីរៀនដើរសំដៅ ផ្ទះតាមផ្លូវ ជាតិលេខ២ លុះមកដល់ចំណុច កើតហេតុ ក៏ជួបជនសង្ស័យ ពេលនោះបាន ស្ទុះមកចាប់អោបថើប ថ្ពាល់របស់ក្មេងស្រី បន្ទាប់មកយកដៃ ឆ្វេងសើយសំពត់ ហើយក៏ ចាប់ផ្ដើមច្របាច់ អង្អែលប្រដាប់ភេទ ។
ក្មេងស្រីរងគ្រោះបានស្រែកទ្រហោយំនិង រើបំរាស់ក៏ឮដល់ប្រជាពលរដ្ឋលក់ ឥវ៉ាន់ក្បែរ នោះ ក៏ចេញមកសួរនាំ ហើយប្ដឹងទៅសមត្ថ កិច្ចចុះមកចាប់ខ្លួនតែម្ដង ។
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!