បុរសម្នាក់ អះអាងថា ខ្លួនមិនដែល នៅបានសុខ ចាប់តាំងពី ថតជាប់ រូបចម្លែក ដូចព្រលឹងខ្មោច នៅក្នុងព្រៃ រួចមក!

 
 

អូស្ត្រាលី៖ រឿងរ៉ាវដ៏គួរឲ្យរន្ធត់មួយ បានកើតឡើង ចំពោះបុរសម្នាក់ ដែលរូបគេ បានអះអាងថា ខ្លួនត្រូវបាន ព្រលឹងខ្មោច តាមលងបន្លាច ជាប់រហូតមក បន្ទាប់ពីខ្លួន បានថតជាប់ព្រលឹងខ្មោច នៅឯទីកន្លែង ដែលធ្លាប់មានមនុស្សស្លាប់ នាឯតំបន់ដាច់ស្រយាល មួយកន្លែង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រូបថតមួយសន្លឹក ត្រូវបានបង្ហោះឡើង នៅលើទំព័រហ្វេសប៊ុក របស់ក្រុមស្រាវជ្រាវ ទាក់ទងនឹង ព្រលឹងខ្មោច «Toowoomba Ghost Chasers» កាលពីល្ងាច ថ្ងៃទី២០ ខែសីហា កន្លងទៅនេះ ដោយបង្ហាញពី រូបរាងស្រមោល ដូចជាបុរសម្នាក់ ដែលមិនមានសក់ តែមានពុកចង្កាខ្លី និងពាក់អាវយឺត ពណ៌ក្រហម កំពុងឈរ នៅក្នុងចំណោម គំនរមែកឈើ ដែលជ្រុះធ្លាក់ពីដើម ហើយត្រូវបាន មនុស្សជាច្រើន សន្មត់ថានោះគឺជា ព្រលឹងខ្មោច។

ជាមួយគ្នានោះដែរ ក៏នៅមានការ បញ្ជាក់បន្ថែមថា បុរសម្នាក់មានឈ្មោះថា Brokc David ដែលបានថតរូបនោះ នៅពេលគាត់ ទៅដើរលេងកំសាន្ត ឯព្រៃ ក្នុងសួនឧទ្យានជាតិមួយ ស្ថិតនៅ Queensland ដែលតីនោះ ជាតំបន់ ដាច់ស្រយាលមួយ របស់ប្រទេសអូស្រ្តាលី ហើយក៏ជាទីតាំងមួយ ដែលមនុស្សជាច្រើន ធ្លាប់បានទៅ ធ្វើអត្តឃាត ទៀតផង។


រូបភាពក្នុងរង្វង់ ដែលមនុស្សជាច្រើន ជឿជាក់ថាគឺជា ព្រលឹងខ្មោច

David បាននិយាយថា “ក្នុងពេលដែលខ្ញុំ កំពុងដើរក្នុងព្រៃ ជាពិសេសដើរក្បែរ ដើមឈើ ដ៏ធំមួយដើម ភ្លាមនោះ ខ្ញុំស្រាប់តែ មានអារម្មណ៍ថា ដូចជាមាន នរណាម្នាក់ កំពុងសម្លឹង មើលមកខ្ញុំ ជាប់ជានិច្ច ហើយក្រោយមក ខ្ញុំក៏ទាញកាមេរ៉ាថតរូប ដើមឈើមួយនោះ។ ជាលទ្ធផល ពេលខ្ញុំត្រឡប់ ពីដំណើរកំសាន្តនោះវិញ ខ្ញុំបានឆែកមើល រូបថតទាំងនោះ ហើយក៏ប្រទះឃើញ មានស្រមោលចម្លែក នៅក្នុងរូបថតនោះ។ ចាប់ពីពេលនោះមក ខ្ញុំតែងតែមានអារម្មណ៍ ស្រៀវខ្លួន និងភ័យខ្លាច ជាប់ជានិច្ច ដោយមិនដឹងថា មកពី មូលហេតុអ្វី នោះឡើយ”។

គួរបញ្ជាក់ផងដែរថា ជុំវិញរឿងរ៉ាវមួយនេះ ត្រូវបានទទួល ការចាប់អារម្មណ៍ យ៉ាងច្រើន ជាពិសេស ពីសំណាក់ អ្នកដែលប្រើប្រាស់ បណ្តាញសង្គម។ ក្នុងនោះក៏មានមតិ ភាគច្រើនយល់ថា ស្រមោលដែលស្ថិតនៅក្នុង រូបថតនោះ ច្បាស់ណាស់ គឺជាព្រលឹងខ្មោច ដោយអ្នកខ្លះ បានលើកឡើងថា អ្នកដែលដើរកំសាន្ត ក្នុងព្រៃ កម្រមានអ្នក ស្លៀកពាក់ បែបនោះណាស់ ហើយក៏មិនអាច មាននរណា ទៅឈរក្នុងចំណោម គំនរមែកឈើ ដែលបាក់ជ្រុះធ្លាក់ បែបនោះដែរ៕


ការប្រើបច្ចេកទេសពន្លឺ ដើម្បីធ្វើការវិភាគលើ រូបថតមួយសន្លឹកនោះ

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម