ចោរឆក់អស់ លក្ខណ៍២នាក់ ត្រូវសមត្ថកិច្ច ក្របួចបាន ខណៈកំពុង ធ្វើសកម្មភាព
រាជធានីភ្នំពេញ ៖ ជនសង្ស័យឆក់ខ្សែ.ក២នាក់ត្រូវបានសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌ កម្រិតស្រាលខណ្ឌ ៧មករាធ្វើការចាប់ខ្លួនភ្លាមៗ ខណៈធ្វើសកម្មភាពឆក់ខ្សែ.កជនបរទេស ដែលកំពុងជិះម៉ូតូកង់បី មិនបានសម្រេចកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២១ សីហា ២០១៥ នៅចំណុចមុខផ្ទះលក់ គ្រឿងសង្ហារឹមលេខ៦១៩ កែងផ្លូវលេខ៩៣និងផ្លូវលេខ៣១០ ស្ថិតក្នុងភូមិ៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់មាន ១-ឈ្មោះ ចាន់ ផលពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាអ្នកបើកម៉ូតូធ្វើសកម្មភាព និង២-ឈ្មោះ អាង ស្ទីវម៉ង់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះលេខ១២៥បេអឺសូន្យ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជាអ្នកធ្វើសកម្មភាពឆក់ ។
ក្រោយពេលចាប់ខ្លួន សមត្ថកិច្ចដកហូត បានវត្ថុតាងរួមមាន ម៉ូតូម៉ាកយ៉ាម៉ាហា XT ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AT-1615 មួយគ្រឿង, ទូរស័ព្ទដៃម៉ាកណូគា ពណ៌ទឹកប្រាក់១គ្រឿង ដែលមានលេខ ០៨៧ ២៦០ ១៧៩ និងខ្សែ.កលោហៈធាតុ ពណ៌លឿងប្រវែង១,៥តឹក១ខ្សែ ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា មុនពេលកើតហេតុ កម្លាំងនគរបាលព្រហ្មទណ្ឌ កម្រិតស្រាលខណ្ឌ៧មករា កំពុងធ្វើការដើរល្បាត ក៏ប្រទះឃើញជនទាំង២នាក់ គួរឱ្យសង្ស័យ ក៏ធ្វើការតាមដាន រហូតដល់ចំណុច កើតហេតុស្រាប់តែជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពឆក់ខ្សែ.កជនបរទេស ក៏ធ្វើការចាប់ខ្លួនភ្លាមៗតែម្តង ។
ជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវបញ្ជូន ទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!