ហាងម៉ាស្សា «ជុំមិត្ត» គឃ្លើនបង្កប់ សេវាផ្លូវភេទ សមត្ថកិច្ចមិនបង្ក្រាប ព្រោះតែជាឆ្នាំងបាយ

 
 

រតនគិរី៖ បន្ទាប់ពីគេហទំព័រដើមអម្ពិល ចុះផ្សាយកាលពីថ្ងៃទី១៧ ខែសីហា កន្លងមក ពីសកម្មភាព ហាងម៉ាស្សា មួយកន្លែងមាន យីហោ «ជុំមិត្ត» ដែលមានទីតាំង ស្ថិតក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ដែលមានថៅកែជាជនជាតិ វៀតណាម បង្កប់សេវាផ្លូវភេទ រួចមកក៏ដោយ តែសមត្ថកិច្ច នៅតែមិនបង្ក្រាប ពីព្រោះជាឆ្នាំងបាយ របស់ពួកគេ ដែលនេះបានបង្ហាញ បង្ហាញសកម្មភាព គឃ្លើនលើសដើម ។

ជាក់ស្តែង កាលពីយប់ ថ្ងៃទី២០ ខែសីហានេះ នារីជនជាតិ វៀតណាមក្មេងៗ ត្រូវបាន ថៅកែហាង អោយឈរក្រោមភ្លើងពណ៌ ជាសញ្ញាប្រាប់ឲ្យភ្ញៀវ ដែលចូលចិត្តសៅគ្រី នាពេលរាត្រី។

បើតាមប្រជាពលរដ្ឋ មានលំនៅដ្ឋានក្បែរហាងម៉ាស្សា «ជុំមិត្ត» ប្រាប់ឲ្យដឹងថា ពួកគាត់ បានឃើញនារី ជនជាតិវៀតណាម ក្មេងៗ ប្រមាណ៨-១០នាក់ មានសម្រស់ ស្រស់ស្អាត អង្គុយលើសាឡុង ក្រោមភ្លឺងពណ៌ នាពេលរាត្រី គឺអង្គុយរង់ចាំ ទទួលភ្ញៀវ ដែលនិយមចូលចិត្តកំសាន្ត សប្បាយនាពេលរាត្រី។

 ប្រភពព័ត៌មានខាងលើ ប្រាប់បន្តឲ្យដឹងទៀតថា ថៅកែហាងម៉ាស្សា ជនជាតិ វៀតណាមនេះ មានភាពប៉ិនប្រសព្វ ណាស់ ពេលថ្ងៃគឺគេបិទទ្វារ ចាក់សោរ ហាងតែម្តងដើម្បីបន្លំ ភ្នែកសមត្ថកិច្ច និងមហាជន។

ថៅកែហាងម៉ាស្សា ជនជាតិវៀតណាមនេះ មើលទៅហើយហាក់បី ដូចជាមិន ខ្លាចច្បាប់ ស្រុកខ្មែរទាល់តែសោះ ហ៊ាននាំនារីក្មេងៗ មកបំរើសេវា ផ្លូវភេទកណ្តាល ក្រុងបានលុង មិនដឹងថា មានលិខិត អោយស្នាក់នៅចេញដោយសមត្ថកិច្ចកម្ពុជាដែរ ឫអត់? ព្រោះនារីទាំងនោះខ្លះ មិនចេះខ្មែរ ខ្លះទៀតចេះ ខ្មែរប៉ាយឡាំៗ។ គេកំពុងតែឆ្ងល់ថា ហាងម៉ាស្សាជនជាតិវៀត ណាមខាងលើនេះ ហ៊ានជួលផ្ទះក្នុងមួយខែៗ តម្លៃរាប់រយដុល្លារ ធ្វើអាជីវកម្មផ្លូវភេទ ខុសច្បាប់បែបនេះ ផ្តល់សំណែន ជូនសមត្ថកិច្ច មូលដ្ឋានប៉ុន្មាន និង មានខ្នងបង្អែក ក្រាស់ប៉ុណ្ណា ទើបហ៊ានគឃើ្លនល្មើសច្បាប់។

ក្រៅពីទីតាំងម៉ាស្សាបង្កប់ផ្លូវភេទ ជុំមិត្តនេះគេដឹងថា មានសេវាបង្កប់ ផ្លូវភេទ មាននារីយួន ក្មេងៗ ជាច្រើនកន្លែងទៀត ដូចជា នៅស្រុកកូនមុំ និងស្រុកអូរយ៉ាដាវ ជាដើម បន្លំនៅក្នុងហាងកាហ្វេ។ ជាមួយគ្នា នឹងសកម្មភាពអាណាធិបតេយ្យ បើកអាជីវកម្ម បំរើសេវាផ្លូវភេទ សមត្ថកិច្ចមិនធ្វើការ បង្ក្រាបនេះដែរ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនអាចសុំការបំភ្លឺពី លោកស្រីវរសេនីយ៍ឯក កែវ ដាវី ស្នងការរង ទទួលបន្ទុកយ៉េនឌ័រ បានទេនៅ ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥នេះ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម