ព័ទ្ធចាប់ ជនសង្ស័យ ជួញដូរ គ្រឿង ញៀន បាន២នាក់ ដកហូតបានថ្នាំញៀន ៥៨កញ្ចប់តូចនៅ អគារប៊ូឌិញ
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាល ខណ្ឌចំការមនបានធ្វើការ ឡោមព័ទ្ធចាប់បាន ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្ទះជួលលេខ១៣ ជាន់ទី២ អគារប៊ូឌិញ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង៤ និង៤៥នាទីល្ងាច ថ្ងៃទី២១ សីហា ២០១៥ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែល ត្រូវបានចាប់ខ្លួនមាន ១-ឈ្មោះ គង់ ទិត្យ ភេទ ប្រុស អាយុ៣៣ឆ្នាំ និង២-ឈ្មោះ ចាន់ សុធី ភេទស្រី អាយុ២១ឆ្នាំ ។ ជនសង្ស័យទាំង២នាក់ នេះមានមុខរបរមិនពិតប្រាកដ និងស្នាក់នៅទីតាំងខាងលើជាមួយគ្នា ។
ក្រោយពេលចាប់ខ្លួន សមត្ថកិច្ចដកហូត បានវត្ថុតាងរួមមាន ម្ស៉ៅក្រាមសថ្លា ៥៨កញ្ចប់តូច, ជញ្ជីងថ្លឹងថ្នាំញៀន១, កាំភ្លើងប្រើហ្គាស១ដើម, ឧបករណ៍ជក់ថ្នាំញៀន១កំប្លេ, ថង់ប្លាស្ទីកមួយចំនួន, កន្ត្រៃ១ និងក្រដាសអាលុយមីញ៉ូម២សន្លឹក ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការ តាមនីតិវិធីច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!