បន្ទប់ ៣.៥៧៦បន្ទប់ បើកទ្វារទទួល សិស្ស ជិត៩ម៉ឺននាក់ ប្រលងបាក់ឌុប ក្រោមលក្ខខណ្ឌ និងយាមកាមដ៏តឹងរឹង
ភ្នំពេញ៖ នៅវេលាម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០១៥ ទ្វារបន្ទប់សាលារៀននៅ ទូទាំងប្រទេសចំនួន ៣.៥៧៦បន្ទប់ ត្រូវបានបើកហើយ ដើម្បីទទួលសិស្ស ៨៨.៤៨៨នាក់ ប្រកួតប្រជែងចំណេះដឹង ក្រោយការយាម កាមយ៉ាងតឹងរឹងបំផុត។ ការប្រឡងមធ្យមសិក្សាទុតិយភូមិ ហៅថា បាក់ឌុប ឆ្នាំ២០១៥ ដែលជាឆ្នាំទី២ នៃការដឹក នាំក្រសួងអប់រំ ដោយលោក រដ្ឋមន្រ្តី ហង់ ជូនណារ៉ុន លក្ខខណ្ឌ នៃការប្រលងនៅតែរក្សាក្រិតក្រមតឹងរឹងដដែល ពោលមិនឲ្យប្រ៊ីយ៉ុង លួចចម្លង ឬប្រើឧបករណ៍អេឡិចត្រូនិច...ឡើយ ចំពោះសិស្សល្មើស លក្ខខណ្ឌនឹង ធ្លាក់ដោយ ស្វ័យប្រវត្តិ ឬអាចឈានដល់ ពិន័យមិនឲ្យប្រឡងនៅឆ្នាំបន្ទាប់ថែមទៀតផងដែរ។
សម្រាប់ការបើកទ្វារប្រលងនៅថ្ងៃដំបូង ក្រោមការធ្វើកំណែទម្រង់លើវិស័យអប់រំដ៏ម៉ឹងម៉ាត់នេះ លោករដ្ឋមន្រ្តី ហង់ ជូនណារ៉ុន បានអញ្ជើញទៅកាត់វិញ្ញាសារនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយមានការអញ្ជើញចូលរួមពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។
អ្នកនាំពាក្យក្រសួងក្រសួងអប់រំ លោក រស់ សាលីន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា ការ ប្រឡងនៅឆ្នាំនេះ មានការយាមកាម យ៉ាងតឹងរឹងបំផុត ក្នុងនោះក្រសួង បានប្រើកម្លាំងមន្រ្តីរបស់ខ្លួន រហូតដល់ ១២.០៤៥នាក់ អង្គភាពប្រឆាំងអំពើពុករលួយ ប្រើកម្លាំងចូលរួម សង្កេតការណ៍ ៥.៦២៥នាក់ សហភាពសហព័ន្ធ យុវជនកម្ពុជា ១.១១៧នាក់ ខណៈដែល កម្លាំងសមត្ថកិច្ច ត្រូវបានដាក់យាមនៅជុំវិញបរិវេណប្រឡងផងដែរ។
បើតាមលោក រស់ សាលីន កន្លែងរកស៊ីថតចម្លងឯកសារ ដែលមានទីតាំងនៅជិតមណ្ឌលប្រឡង ក៏ត្រូវបានបិទ បណ្តោះអាសន្នរហូតដល់ការប្រឡងបញ្ចប់សព្វគ្រប់។
មន្រ្តីពេទ្យ រថយន្តសង្រ្គោះជាតិ ក៏ត្រូវបានដាក់ពង្រាយនៅគ្រប់មណ្ឌលប្រឡងទូទាំងប្រទេសផងដែរ ត្រៀមជួយ សង្រ្គោះសិស្ស មានបញ្ហាសុខភាពនៅពេលប្រលង។
មុខវិជ្ជា ដែលប្រលងនៅថ្ងៃចន្ទ នេះ រួមមាន ភូមិវិទ្យា ប្រវត្តិវិទ្យា ជីវវិទ្យា និងភាសាបរទេស។ សម្រាប់ថ្ងៃអង្គារវិញ មានមុខវិជ្ជា គណិតវិទ្យា សីលធម៌ ពលរដ្ឋវិជ្ជា និងអក្សសាស្រ្តខ្មែរ។
លោក ហង់ ជូនណារ៉ុន ធ្លាប់បានបញ្ជាក់ថា សិស្សនឹងធ្លាក់ដោយស្វ័យប្រវត្តិ ប្រសិនបើពួកគេធ្វើល្មើសលក្ខខណ្ឌ ចំនួន៥ ដែលក្រសួងបានកំណត់។ លក្ខខណ្ឌទាំង ៥នោះរួមមាន៖
១. លួចយកសៀវភៅ សំណៅឯកសារ លូចចម្លង ប្រើទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិក ផ្សេងៗនៅក្នុងមណ្ឌល ប្រឡង។
២. ការពិនិត្យឃើញថា សន្លឹកកិច្ចរបស់បេក្ខជនអង្គុយជិតគ្នា មានខ្លឹមសារដូចគ្នា រកឃើញថាលួចចម្លងគ្នា ឬសន្លឹក កិច្ចមានខ្លឹមសារដូចគ្នាទាំងស្រុងទៅនឹងសំណៅឯកសារ ដែលសរសេរទុកមុន ឬដូចទៅនឹងឯកសារបង្ហោះតាម ហ្វេសប៊ុកជាដើម។
៣. ផ្តល់សន្លឹកកិច្ចការទៅមិត្តភក្តិចម្លង បោះឯកសារទៅក្រៅបន្ទប់ប្រឡង ធ្វើជាមេខ្លោង ប្រមូលលុយឲ្យគ្រូ។ (ចំណុចនេះ មិនត្រឹមតែឲ្យធ្លាក់ដោយស្វ័យប្រវត្តិនោះទេ ថែមទាំងមិនអនុញ្ញាតឲ្យប្រឡងនៅឆ្នាំបន្ទាប់ថែមទៀត)
៤. យកអាវុធជាតិផ្ទុះចូលក្នុងបន្ទប់ប្រឡង ឲ្យអ្នកដទៃប្រឡងជំនួស ឬ ធ្វើឲ្យខូចខាតឧបករណ៍ សម្ភារៈក្នុងបន្ទប់ ប្រឡង។ (ចំណុចនេះ ឲ្យធ្លាក់ដោយស្វ័យប្រវត្តិ ហើយមិនអនុញ្ញាតឲ្យ ប្រឡងរយៈពេលពីរឆ្នាំបន្តបន្ទាប់គ្នា)
៥. ធ្វើឲ្យខូចសណ្តាប់ធ្នាប់របៀបរៀបរយ ឬធ្វើជាក្លិបរៀបចំចម្លើយ និងបង្ករបួសស្នាម ទៅលើ មន្រ្តីអនុរក្ស។ (ចំណុចនេះធ្លាក់ដោយស្វ័យប្រវត្តិ ហើយត្រូវប្រឈមមុខនិងច្បាប់)។
លក្ខខណ្ឌមិនមែនដាក់រឹតបន្តឹងតែលើបេក្ខជនប្រឡងនោះទេ បុគ្គលិកសិក្សារបស់ក្រសួងអប់រំ ដែលទៅធ្វើជាអនុ រក្សក្នុងការប្រឡងក៏មានលក្ខខណ្ឌដែរ ហើយបើធ្វើខុសនឹងប្រឈមការពិន័យ និងបញ្ឈប់ពីការងារ។
លោក ហង់ ជួនណារ៉ុន បានអំពាវនាវឲ្យបេក្ខជនប្រឡង និងលោកគ្រូ អ្នកគ្រូជាអនុរក្សទាំងអស់ ចូលរួមគោរពនូវ លក្ខខណ្ឌ ដែលបានដាក់ចេញឲ្យបានខ្ជាប់ខ្ជួន ដើម្បីនាំមកនូវលទ្ធផល នៃការប្រឡងមួយដ៏ល្អប្រសើរ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!