រោងភាពយន្តផ្លាទីនៀមប្រារព្ធកម្ម វិធី “ទេសកាលភាពយន្តខ្មែរលើកទី ៣”

 
 

រោងភាពយន្តផ្លាទីនៀម មានកិត្តិយសសូមជម្រាបជូនលោក លោកស្រី អ្នកនាងកញ្ញា និងបណ្តាអ្នកគាំទ្រ​​រោងភាពយន្តផ្លាទីនៀម ទាំងអស់ ឲ្យបានជ្រាបថា យើងខ្ញុំនឹងរៀបចំកម្មវិធី “ទេស កាលភាពយន្តខ្មែរ លើកទី៣” នាថ្ងៃទី ២៤ ខែសីហា ខាងមុខនេះ នៅឯផ្សារទំនើប សុរិយា​ ជាន់ទី៥ និងនៅរោងភាពយន្ត ផ្លាទីនៀម​ ខេត្តសៀមរាប។ កម្មវិធីនេះធ្វើឡើង ដើម្បីលើកទឹកចិត្ត ផលិតករខ្មែរ និងលើកស្ទួយវិស័យ ខ្សែភាពយន្តខ្មែរ​។


“កម្មវិធីទេសកាលភាពយន្តខ្មែរ​ លើកទី៣” នឹងលើកយកខ្សែភាពយន្តខ្មែរចំនួន ១៦ រឿង មកចាក់បញ្ចាំង ក្នុងតម្លៃពិសេស គឺត្រឹមតែ១ ដុល្លារតែប៉ុណ្ណោះ។ អ្នកទស្សនាមិនត្រឹមតែមានឱកាស បានទស្សនាខ្សែ ភាពយន្តខ្មែរតែប៉ុណ្ណោះ​ទេ តែអ្នកក៏បានរួម ចំណែកជួយ ដល់សង្គមផងដែរ។​

 គួរបញ្ជាក់ផងដែរថា ថវិការទាំងអស់ដែលទទួលបាន​ពីកម្មវិធីទេសកាល ភាពយន្តខ្មែរ លើកទី៣ នេះ នឹងត្រូវបរិច្ចាគទៅ ឲ្យមន្ទីរពេទ្យគន្ធរបុប្ជា។  ពោលគឺ ថវិការដែល រកបានពី ការចាក់បញ្ចាំងនៅ រោងភាពយន្ត ផ្លាទីនៀម សូរិយា​ នឹងផ្តល់ទៅមន្ទីរពេទ្យ គន្ធបុប្ជា។ ដោយឡែក ថវិការដែលរកបាន ពីការចាក់បញ្ចាំងនៅ រោងភាពយន្ត ផ្លាទីនៀមសៀមរាប នឹងត្រូវបរិច្ចាគទៅ មន្ទីរពេទ្យកុមារអង្គរ ខេត្ត សៀមរាប។ រោងភាពយន្តផ្លាទីនៀម តែងតែជូយលើកកំពស់​វិស័យអប់រំ​ និងសុខាភិបាលតាម រយៈកម្មវិធីសប្បុរសធម៌ ផ្សេងៗដូចជាការ ប្រមូលមូលនិធិជួយដល់កុមារកំព្រានៅ ខេត្តកំពង់ស្ពឺ មូលនិធិជូនដល់អង្គការ បណ្តាញទូរសព័ ជំនួយកុមារកម្ពុជា និងមូលនិធិ ជួយដល់ប្រជាជននេប៉ាល់តាម រយៈអង្គការActionAid ជាដើម។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម