គ្រូបង្រៀននៅវិទ្យាល័យ វត្តអង្គរជ័យ ធ្លាក់ខ្លួនក្លាយជា អ្នកជួញដូរថ្នាំញៀន
កំពត៖ លោកគ្រូ ព្រំ ចាន់ថុល អាយុ ៣៥ឆ្នាំ បង្រៀន នៅវិទ្យាល័យវត្តអង្គរជ័យ បានធ្លាក់ខ្លួនក្លាយ ជាអ្នកជួញដូរ ថ្នាំញៀន ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន កាលពីយប់ថ្ងៃទី២១ ខែសីហា ហើយក៏ត្រូវបានកម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែសីហា នេះផងដែរ។
មន្ត្រីនគរបាលជំនាញគ្រឿងញៀនខេត្ត បានប្រាប់ជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា លោក ព្រំ ចាន់ថុល អាយុ ៣៥ឆ្នាំ មុខរបរធ្វើគ្រូបង្រៀន នៅវិទ្យាល័យវត្តអង្គរជ័យ មានទីលំនៅភូមិត្រពាំងខ្វា ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្ត កំពត ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង១៩ និង៣០នាទីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ ត្រង់ចំណុចផ្ទះ សំណាក់ស្រះឈូក ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត។
ជាមួយការឃាត់ខ្លួនសមត្ថកិច្ចដកហូតបាន គ្រឿង ញៀនប្រភេទម៉ាទឹកកក ចំនួន ៤កញ្ចប់តូច ទម្ងន់ ៩,៨២ក្រាម, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ១គ្រឿង ម៉ាក Digital Scale, ទូរស័ព្ទដៃម៉ាក Nokia ចំនួន ៣គ្រឿង, ដបទឹកសុទ្ធ និងទុយោច្នៃសម្រាប់ជក់ ១កំប្លេ, បារីម៉ាយស៊ីវែន ១កញ្ចប់, ដែកកេះ២, ដែកឆាបឆ្នៃធ្វើកាំបិត ១ដើម និង កាបូប ដៃចំនួន២៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!