លោក ឱម យ៉ិនទៀង ៖ ACU អនុញ្ញាតឱ្យ យុវជន ដែលចូលប្រឡង ជំនួសបងប្រុស ទៅផ្ទះវិញ ក្រោយធ្វើកិច្ចសន្យា (UPDATE)
ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ (ACU) បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥នេះថា ACU បានអនុញ្ញាត ឱ្យយុវជនម្នាក់ ដែលចូលប្រឡងជំនួស បងប្រុសរបស់ខ្លួន ត្រឡប់ទៅផ្ទះ វិញហើយ បន្ទាប់ពីមានកិច្ច សន្យាមួយចំនួន ដើម្បីយុវសិស្ស អាយុទើប១៧ឆ្នាំរូបនេះ បញ្ឈប់ការប្រព្រឹត្ត បែបនេះទៅថ្ងៃក្រោយ ទៀត។
យុវជនម្នាក់នេះមានឈ្មោះ ផន តុលា ជាសិស្សថ្នាក់ទី ១១D នៅវិទ្យាល័យ ហ៊ុន សែន តាគោក ខេត្ត ព្រៃវែង ដែលបានមកប្រឡង ជំនួយបងប្រុសរបស់ ខ្លួនឈ្មោះ ខឹម វីរៈបុត្រ នៅក្នុងមណ្ឌលវិទ្យាល័យ វត្តកោះ ហើយត្រូវ បានមន្រ្តីអង្គភាពប្រឆាំង អំពើពុករលួយ ដែលជាសង្កេតការណ៍ ឃាត់ខ្លួននៅព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥នេះ ដែលត្រូវនឹងថ្ងៃទី១ នៃការប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) ថ្ងៃទី១។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ការសម្រេចមិនចោទប្រកាន់ទៅលើ យុវជនខាងលើនេះទេ ពីព្រោះ បន្ទាប់ពី សាកសួរទៅ រកឃើញថាយុវជន ផន តុលា មិនមានឆន្ទៈនៅ ក្នុងការប្រឡង ជំនួសនោះទេ ប៉ុន្តែ ដោយសារតែមានការជំរុញពី បងប្រុសរបស់ខ្លួន ហើយម្យ៉ាងវិញទៀត ACU បានគិតដល់ អនាគត របស់ក្មេងដែលមាន សមត្ថភាពម្នាក់នេះ ដែលរូបគេក៏ ត្រូវប្រឡងបាក់ឌុប សម្រាប់ឆ្នាំក្រោយដែរ ។ ចំណែកឯបងប្រុស របស់គេឈ្មោះ ខឹម វីរៈបុត្រ គឺត្រូវបាន ដាក់កម្រិត ពិន័យរបស់ក្រសួងអប់រំយុវជន និងកីឡា ដោយមិនឱ្យ ប្រឡងរយៈ ពេល២ឆ្នាំ។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បន្ថែមទៀតថា សម្រាប់ការប្រឡងបាក់ ឌុបឆ្នាំនេះ មិនមានភាពមិន ប្រក្រតីច្រើន ដូចឆ្នាំមុនៗទេ រីឯការយក ប៊្រីយ៉ុងប្រឡងក៏មាន ថយចុះយ៉ាងច្រើន ដោយសារ បេក្ខជន ទាំងអស់ហាក់បីដូចជាមាន ភាពជឿជាក់លើ ខ្លួនឯង។
ក្រៅពីករណីប្រឡងជំនួសខាង ACU ក៏រកឃើញផងដែរ ចំពោះភាពមិន ប្រក្រតីមួយទៀត នៅក្នុងការ ប្រឡងបាក់ឌុបថ្ងៃទី១នេះ នោះមានដូចជា អ្នកសង្កេតការម្នាក់ ដែលបានសរសេរ សាកសមត្ថភាព សរសេរលើក្តារខៀន ខុសនឹង កម្រិតវិន័យ ជាដើម។
សូមបញ្ជាក់ថា ក្នុងការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) នៅ ព្រឹកមិញនេះ ក្រសួង បានរកឃើញថា មានបេក្ខជន ប្រមាណ ១២៨៦នាក់ ស្មើនឹង១,៤ភាគរយ នៃបេក្ខជនសរុប ៨៨.៤៨៨ នាក់ បានអវត្តមាន ដោយពួកគេ ភាគច្រើន ជាបេក្ខជន ស្វ័យរិន។ ឆ្នាំនេះការប្រឡង បាក់ឌុប ត្រូវធ្វើឡើង នៅមណ្ឌលប្រឡងចំនួន១៥០កន្លែង ចែកចេញជា ៣.៥៧៦បន្ទប់ នៅរាជធានី-ខេត្ត ទូទាំងប្រទេស៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!